ក្រសួងសុខាភិបាល បានប្រកាសឱ្យដឹងនៅព្រឹកថា កម្ពុជាមានករណីវិជ្ជមានកូវីដ១៩ថ្មី ចំនួន២នាក់ ដែលកើតឡើងលើបុរសជនជាតិបារាំង អាយុ២៧ឆ្នាំម្នាក់នៅក្រុងសៀមរាប ខេត្តសៀមរាប ជាអ្នកធ្វើដំណើរមកពីបារាំង ឆ្លងកាត់សិង្ហបុរី មកដល់កម្ពុជា នៅថ្ងៃទី២០ ខែកញ្ញា ២០២០។ ចំណែកម្នាក់ទៀតជាស្រ្តីជនជាតិឥណ្ឌា នៅរាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរមកពីឥណ្ឌា ហើយមកដល់កម្ពុជា នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០
គួរដឹងថា ការរកឃើញនេះ បន្ទាប់ពីក្រសួងសុខាភិបាល កាលពីម្សិលមិញ បានសង្ស័យលើករណី១នាក់ នៅខេត្តសៀមរាប ដែលអាចមានវិជ្ជមានកូវីដ១៩ ខណៈកំពុងរង់ចាំលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រ។
គិតមកដល់ថ្ងៃទី៥ តុលានេះ កម្ពុជាមានករណីឆ្លងកូវីដ១៩ ចំនួន ២៨០នាក់ ក្នុងនោះជាសះស្បើយ ២៧៥នាក់៕
សូមអានបន្ថែមខាងក្រោម៖