ឃាតកបាញ់ស្លាប់នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបានស្លាប់ហើយ។នេះបើតាមលោក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានប្រាប់អ្នកសារព័ត៌មានមុននេះ។
ឃាតកជាជនដៃដល់ បានស្លាប់ ក្រោយពេលផ្ទុះអាវុធមួយប្រាវជាមួយសមត្ថកិច្ចនៅខេត្តក្រចេះ ដោយសារជននេះបានបាញ់តដៃមិនព្រមប្រគល់ខ្លួន។
គួរបញ្ជាក់ថា ករណីបាញ់សម្លាប់មន្ត្រីនគរបាល កាលពីយប់ថ្ងៃទី ២៩ ដំណាច់ខែធ្នូ ឆ្នាំ ២០២០ ផ្តើមចេញពីគ្រោះថ្នាក់ចរាចរណ៍តិចតួច ស្ថិតនៅភូមិក្បាលដំរីទី ២ សង្កាត់កាកាបទី ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។