• Fri. Mar 18th, 2022

ផ្ទុះ​ការ​កោតសរសើរ​ជា​ខ្លាំង ​នាយ ក្រឹម សុំ​ប្រាក់​ពី​សម្ដេច​ក្រឡាហោម ស ខេ​ង បាន​​ជា​ច្រើន​យក​ទៅ​ដល់​មិត្ត​សិល្បករ​២​រូប​កំពុង​ធ្លាក់​ខ្លួន​ឈឺ

143 Shares

នាយ​ក្រឹម បាន​ធ្វើ​ឲ្យ​មហាជន​ក៏​ដូច​ជា​អ្នក​គាំទ្រ​លោក កោតសរសើរ​ជា​ខ្លាំង​បន្ទាប់​ពី តារា​កំប្លែង ចាស​វង្សា រូប​នេះ ជំនួប​មួយ​ជាមួយ​សម្ដេច​ក្រឡាហោម ស ខេ​ង ហើយ​នាយ​បាន រៀបរាប់​ពី​ទុក្ខ​លំបាក របស់​សិល្បករ ដែល​កំពុង​ធ្លាក់​ខ្លួន​​​ឈឺ ។ ក្នុង​ជំនួប​នេះ នាយ​ទទួល​ប្រាក់​ជា​ច្រើន​ដុល្លារ​យក​មក​ជួយ​សិល្បករ​​ដែល​បាត់បង់​សមត្ថភាព​សម្ដែង​ដោយសារ​តែ​ជំងឺ មាន​ លោក សួ​ស សង​វាចា​និង​នាយ ​ក្ដឹប ។

ជា​ទូទៅ នាយ​ក្រឹម បើ​ទោះជា​លើ​ឆាក​សម្តែង​ភាព​រីករាយ​អោយ​គេ​បាន​សើច ក៏​លោក​នៅ​តែ​យក​អារម្មណ៍​គិតគូ​បងប្អូន​សិល្បៈ ដែល​មានទុក្ខ​ព្រួយ​ទៅ​តាម​លទ្ធភាព​។ ជាក់​ស្តែក ពេល​នេះ​រូបភាព​ថ្មី​មួយ​ដែល នាយ​ក្រឹប បាន​ធ្វើ ក្រោយ​ពី​ជួប​ជំនួប​មួយ​ជាមួយ​ថ្នាក់ដឹកនាំ​លំដាប់​ប្រទេស​។ នៅ​លើ​បណ្ដាញ​សង្គម​របស់ នាយ​ក្រឹម បាន​ធ្វើ​អោយ​គេ​ចាប់​អារ​ម្ម​ណ៏​ខ្លាំង បន្ទាប់​ពី​តារា​កំប្លែង​ជើង​ចាស់​មួយ​នេះ ធ្វើការ​បង្ហោះ​ខ្លឹមសារ​អរគុណ ថ្នាក់ដឹកនាំ ដែល​គិត​គូ​សិល្បករ​។​ជាក់​ស្ដែង​ក្រោយ​ជំនួប​មួយ​ជាមួយ​សម្តេច ស ខេ​ង នាយ​ក្រឹម បាន​លាភ​ជ័យ​ទទួល​ប្រាក់​ជា​ច្រើន​ដុល្លារ​យក​មក​ជួយ​សិល្បករ​បាត់បង់​សមត្ថភាព សម្ដែង​ដោយសារ​តែ​ជំងឺ​។

ក្នុង​បណ្ដាញ​សង្គម​របស់​នាយ​ក្រឹម បាន​បង្ហោះ​​​ថា « ថ្ងែ​ទី​២៩ ខែមិថុនា ឆ្នាំ​២០២០ សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​លោក​ជំទាវ ញ៉ែ​ម សា​ខន ស ខេ​ង ព្រមទាំង​ក្រុម​គ្រួសារ បាន​ផ្ដល់​ថវិកា​ជួយ​ដល់​សិល្បករ តារាចំរៀង និង​តារា​កំប្លែង ដែល​បាត់បង់​សមត្ថភាព ១ .​លោក សួ​ស សង​វាចា (​ចំនួន​2000$) ២. លោក ឃុន ចាន់​ក្ដឹប (​ចំនួន​1000$) តាម​រយៈ ខ្ញុំបាទ អ៊ូ ប៉ុណ្ណា​រ៉ាត់ (​នាយ​ក្រឹម) បាន​យក​ទៅ​ឱ្យ​ដោយ​ផ្ទាល់​ដៃដល់​លោក​ទាំង​ពីរ​»​។

ជា​មួយ​គ្នា​នោះ​ដែរ​នាយ ក្រឹម​ សូម​ប្រសិទ្ធិ​ពរ​ជ័យ​ជូន​ដល់​សម្ដេច និង​លោក​ជំទាវ ព្រមទាំង​បុត្រា​បុត្រី និង​ចៅប្រុស​ចៅស្រី​ជាទី​ស្រឡាញ់ ជួប​ប្រទះ​តែ​សច​ក្ដី​ចម្រុងចម្រើន សុខដុមរមនា វិបុល​សុខ​បវរ​មហាប្រសើរ សិរី​មង្គល និង​ប្រកបដោយ​ពុទ្ធ​ពរ​ទាំង​បួន​ប្រការ គឺ​អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ។

បន្ទាប់​ពី​នាំ​ប្រាក់​ទាំង​នោះ​ទៅ​ជូន​ដល់ សិល្បៈ​ករ​ទាំង​ពីរ​ដែល​កំពុង​ធ្លាក់​ខ្លួន​ឈឺ ហើយ​បង្ហោះ​​ពី​​សកម្មភាព​លើ​បណ្ដាញ​សង្គម​ភ្លាម បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​នាយ ​ក៏​ដូច​​ជា មហាជន​កោត​សរសើរ​នៅ ទឹក​ចិត្ត​តារា​កំប្លែង​នេះ​ជា​ខ្លាំង។

សូម​បញ្ជាក់​ផង​ដែរ​ថា លោក សួ​ស សង​វាចា​និង​នាយ ​ក្ដឹប ត្រូវ​បាន​គេ​ដឹង​ថា មាន​​ជំងឺ​រង​សម្ពាធ​​ឈាន ងាប់​១ចំហៀង​ខ្លួន​ជា​​ច្រើន​ឆ្នាំ​មក​ហើយ​ដូច​គ្នា បច្ចុប្បន្ន​កំពុង​សម្រាក​ព្យាបាល​នៅ​ផ្ទះ​៕

143 Shares
Copy link
Powered by Social Snap