• Thu. Mar 17th, 2022

អ្នកឧកញ៉ា គិត ម៉េង​ចុះហត្ថលេខា​លើ​​គម្រោង​​សាងសង់ផ្លូវបេតុងប្រវែង៧០គីឡូម៉ែត្រ នៅ​កោះរ៉ុង ក្រុងកោះរ៉ុង

367 Shares

នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ អ្នកឧកញ៉ា គិត ម៉េង​ បានអញ្ជើញ​ចុះហត្ថលេខា​លើកិច្ចព្រម​ព្រៀង​សាងសង់ផ្លូវបេតុងប្រវែង៧០គីឡូម៉ែត្រ ទទឹង៨ម៉ែត្រ នៅលើតំបន់អភិវឌ្ឍន៍កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

ពិធីចុះហត្ថលេខានេះ ធ្វើឡើងរវាងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបកោះរ៉ុង ឌីវេឡុបមេនខមភេនី ក្រោម​ការចូលរួមពីសំណាក់ អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ម៉ៅ ចំណាន ជាមួយនឹងក្រុមហ៊ុន ស៊ីណូ​ ហៃដ្រូ ខនស្ដ្រាក់សិន ខូអិលធីឌី ក្រោមអធិបតីភាពលោក គួច ចំរើន អភិបាលខេត្ដព្រះសីហនុ នៅសណ្ឋាគារ Goddess of Liberty Hotel and Resort ភូមិ១ សង្កាត់ លេខ៣ ក្រុងព្រះសីហនុ។

ជាកិច្ចបញ្ចប់ ភាគីទាំងសងខាងរំពឹងថា គម្រោងសាងសង់ផ្លូវនេះនឹងជួយជម្រុញ​ដល់​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​នៃព្រះរាជាណាចក្រកម្ពុជា។ ពិធីនេះ ត្រូវបានអញ្ជើញចូលរួមពីមន្ត្រីរាជការ កម្លាំង​ប្រដាប់​អាវុធ និងភាគីពាក់ព័ន្ធច្រើននាក់ទៀតផងដែរ។ សូមចូលរួមអបអរសាទរដល់ ក្រុមហ៊ុន​ រ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុន ស៊ីណូ ហៃដ្រូ ខនស្រ្តាក់សិន ខូអិលធីឌី។

អត្ថបទ​នឹង​រូបភាព៖ផេក Royal Group Careers

367 Shares
Copy link
Powered by Social Snap