• Sun. Mar 13th, 2022

ខាន់ ជេមស៌ ​ជា​មួយ​អគ្គ​នាយក​ ASPOR សកម្ម​នឹងសប្បុរសធម៌

140 Shares

យ៉ាង​តិច​​ទឹក​ប្រាក់​ចំនួន​​១០០០ ដុល្លារ ត្រូវ​បាន តារា​ចម្រៀង ខាន់ ជេមស៌ រួម​ជា​មួយ លោក​អគ្គ​នាយក​ ASPOR យក​ទៅ​ជួយ​ដល់​គ្រួសារ​ភ្លើង​ឆេះ​ផ្ទះ​នៅ​ផ្លូវ​ត្រសក់​ផ្អែម​កាល​ពី​ពេល​ថ្មី ហើយ​បច្ចុប្បន្ន​នោះ តារា​ចម្រៀង​រូប​​នេះ កំពុង​តែ​ស្វែង​រក សប្បុរសជន​ជា​ច្រើន​ទៀត ដើម្បី​បន្ត​ជួយ​ដល់​ក្រុម​គ្រួសារ​មួយ​នេះ។

នៅ​លើ​ផេក​ផ្លូវ​ការ​របស់​”ខាន់ ជេមស៌ KHAN JAMES” តារា​ចម្រៀង​រូប​នេះ បាន​បង្ហាញ​ពី​សកម្មភាព​សប្បុរសធម៌​នេះ ដោយ​មាន​សប្បុរសជន​ចូល​រួម​ជា​បន្ត​​បន្ទាប់់។ ខាន់ ជេមស៌ បាន​ឲ្យ​ដឹង​ថា សម្រាប់​ក្រុម​គ្រួសារ​ដែល​រង​​គ្រោះ​នោះ លោក​រួម​ជា​មួយ​លោក​អគ្គ​នាយក​ ASPOR ១០០០ ដុល្លារ​ហើយ ចំណែក​កម្មករ​ដែល​ស្លាប់​ក្នុង​​ហេតុ​ការណ៍​នោះ លោក​បាន​ធ្វើ​ដំណើរ​យក​ទៅ​ជូន​ក្រុម​គ្រួសារ៦៥០ ដុល្លារ ក្នុង​១គ្រួសារ។

ថវិកា​សរុប​សរុប​ដែល​សប្បុរសជន​បាន​ចូល​រួម​ជា​មួយ​លោក​នោះ មាន​សរុប​រហូត​ដល់​ទៅ​ជាង​៣ពាន់​ដុល្លារ។ នេះ​មិន​មែន​ជា​ សកម្មភាព​សប្បុរសធម៌​លើក​ទី១ របស់​លោក ខាន់ ជេមស៌ ឡើយ​ជា​រឿយៗ​ តារា​ចម្រៀង​ដែល​ទើប​តែ​ក្លាយ​ជា ​ទូត​សុឆន្ទៈ ប្រចាំ​ប្រទេស​កម្ពុជា ឲ្យ​​ក្រុមហ៊ុន “ASPOR” ​រូប​​នេះ តែង​តែ ជួយ​ដល់​ជន​​ក្រីក្រ​ជា​ញឹក​ញាប់៕

140 Shares
Copy link
Powered by Social Snap