• Fri. Mar 18th, 2022

ឧកញ៉ា ឡេង ណាវ៉ាត្រា ឧបត្ថម្ភប្រាក់១ម៉ឺនដុល្លារ ចាក់បំពេញដី សាងសង់ការិយាល័យ ដ.ន.ស.ភ ខណ្ឌពោធិ៍សែនជ័យ

113 Shares

ភ្នំពេញ)៖ ឧកញ៉ាឡេង ណាវ៉ាត្រា ម្ចាស់បុរី ឡេង ណាវ៉ាត្រា និងជាម្ចាស់ផលិតកម្ម Galaxy Navatra បានចំណាយធនធានរបស់ខ្លួន ប្រមាណ១ម៉ឺនដុល្លារ ដើម្បីចាក់ដីបំពេញត្រៀមសាងសង់ការិយាល័យ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងរដ្ឋបាល ខណ្ឌពោធិ៍សែនជ័យ (ដ.ន.ស. ភ ខណ្ឌ ពោធិ៍សែនជ័យ)។

យោងតាមគណនីហ្វេសប៊ុកផ្លូវការ របស់លោក Phirun Reach បានបង្ហោះរូបលោកឧកញ៉ា ឡេង ណាវ៉ាត្រា និងគម្រោងសាងសង ភ្ជាប់ជាមួយនឹងសារថា «យើងខ្ញុំជា មន្ត្រីការិយាល័យ ដ.ន.ស.ភ ខណ្ឌពោធ៍សែនជ័យ សូមថ្លែងអំណរគុណ ចំពោះលោកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ ដែលបានឧបត្ថម្ភថវិកាសំរាប់ចាក់ដី និងត្រៀមសាងសង់ការិយាល័យ ដែលបច្ចុប្បន្នការិយាល័យកំពុងចាក់ដីបានចំនួន ៨០%។ ក្នុងទឹកចិត្តដ៏ថ្លៃថ្លានេះ យើងខ្ញុំសូមថ្លែងអំណរអគុណ និងប្រសិទ្ធពរជូនលោក ឧកញ៉ា និងលោកជំទាវ ជួបប្រទះនូវពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយពិសេសសូម ជោគជ័យគ្រប់គម្រោង»។

យ៉ាងណាមិញ នេះមិនមែនជាលើកទី១នោះទេ ដែលគេសង្កេតឃើញថា លោកឧកញ៉ា ឡេង ណាវ៉ាត្រា បានចូលរួមចំណាយធនធាន ដែលខ្លួនមានទៅឧបត្ថម្ភដល់កន្លែង ដែលត្រូវការជំនួយ ជាពិសេសរួមចំណែកជួយកិច្ចការងារសង្គម។ ចំណុចនេះ កាន់តែធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់ឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា សាយភាយក្នុងសង្គមសប្បុរសធម៌ និងត្រូវបានមហាជនកោតសរសើរបន្ថែមទៀត៕

ប្រភព៖freshnewsasia.com

113 Shares
Copy link
Powered by Social Snap