• Wed. Mar 16th, 2022

អ្នក​ចូល​ចិត្ត​ថត​បង្ហោះ Facebook ចង់​បាន​Like ​ចង់ Share មើល​ចំណុច​ទាំង​នេះ​ច្បាស់​ជា​ភ្លឺ​ភ្នែក ​ចែស​!

2.3K Shares

សង្គម​ខ្មែរ​យើង​បច្ចុប្បន្ន ហាក់លែង​ចេះជួយគ្នា នៅពេលមានអាសន្នទៅហើយ តែបែរ ជា​យក​រួច ខ្លួន​ទៅ​វិញ។ ករណីខ្លះ បើមិនធ្ងន់ធ្ងរពេក មនុស្សយករួចខ្លួន អ្នក ខ្លះមិនត្រឹមតែយករួចខ្លួនទេ មិនចេះជួយគ្នាទេ ថែមទាំងឆ្លៀតកេងចំណេញចង់បានមុខមាត់ កិត្តិយសពីការជួយពីអ្វី ដែលកើតឡើងទៀត។

អាកប្បកិរិយារបស់មនុស្សបច្ចុប្បន្ន ខុសគ្នាពីអតីតកាល ដែលខ្មែរយើងភាគច្រើនចេះជួយគ្នា យក​អាសាគ្នាទៅវិញទៅមក អ្នកខ្លះសឹងតែហ៊ាន ឬសុខចិត្តលះបង់អាយុជីវិត ដើម្បី​ជួយ​សង្រ្គោះ​គេ​នៅពេលមានអាសន្នទៀតផង។


ការមិនចេះជួយគ្នានេះ ហាក់ក្លាយទៅជាទម្លាប់មួយទៅហើយ ដូចជានៅពេលមានហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍ ចោរឆក់កាបូប ការឈ្លោះវាយតប់គ្នា ឬការកើតមានអំពើហិង្សាក្នុងគ្រួសារ ឬ​ហេតុការណ៍​អ្វីមួយក្តី ប្រជាពលរដ្ឋខ្មែរយើងមួយចំនួនតូច មិនបានសហការ ឬចូលជួយអន្តរាគមន៍ ដូចជាជួយហៅរថយន្តសង្រ្គោះ(ឡានពេទ្យ) ឬឃាត់កុំឱ្យឈ្លោះប្រកែក វាយតប់គ្នាទេ តែបែរជា​នាំ​គ្នា​ទាញទូរសព្ទមកថតបង្ហោះហ្វេសប៊ុកទៅវិញ។


ការថតបង្ហោះហ្វេសប៊ុក មិនជាការអាក្រក់ប៉ុន្មានទេ ប្រសិនបើការថតបង្ហោះនោះ ក្នុងបំណង​សុំ​ឱ្យ​គេមកជួយ ប៉ុន្តែបើថតបង្ហោះដោយគ្រាន់តែចង់បង្ហាញថា ខ្លួនបានស្ថិតក្នុងហេតុការណ៍ដែរ ឬខ្លួន​ជាអ្នកឃើញហេតុការណ៍មុនគេ កាយវិការនេះមិនសូវជាល្អប៉ុន្មានទេ ព្រោះជាកាយវិការអសីលធម៌ និងមិនគួរធ្វើ។ យើងគួរចេះជួយគ្នាក្នុងការអន្តរាគមន៍ ឬហៅអ្នកពាក់ព័ន្ធឱ្យមកជួយ ជា​ជាងថតដើម្បី​បង្ហោះហ្វេសប៊ុក ព្រោះការថតបង្ហោះហ្វេសប៊ុក ពេលខ្លះមិនត្រឹមតែ​ជារូបភាពមិនល្អសម្រាប់សង្គម​ទេ ថែមទាំងអាចបណ្ដាលឱ្យជនរងគ្រោះមានបញ្ហាដល់អាយុជីវិតទៀតផង។


ឧទាហរណ៍ បើមានករណីគ្រោះថ្នាក់ចរាចរណ៍ ឬគ្រោះអគ្គិភ័យកើតឡើង បើយើង​មិនជួយ​ហៅ​រថយន្ត​សង្រ្គោះ​បន្ទាន់ រថយន្តអគ្គិភ័យ ដើម្បីបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ ឬដើម្បីជួយពន្លត់ ហើយ​បែរ​ជា​នាំគ្នាចោមរោមណែនណាន់តាន់តាប់ ដើម្បីថតរូបបង្ហោះហ្វេសប៊ុក នោះ​នឹង​ធ្វើ​ឱ្យ​ជនរង​គ្រោះមានគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរ ឬលំនៅដ្ឋានដែលអគ្គិភ័យកំពុងឆាបឆេះនោះ កាន់តែរងគ្រោះធ្ងន់ទៅៗ។


ការចោមរោមជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ ចោមរោមលំនៅដ្ឋាន ដែល​មាន​អគ្គិភ័យ​ច្រើន​ពេក នឹងធ្វើឱ្យគាត់ពិបាកដកដង្ហើម ថប់ខ្យល់ ជាពិសេសកាន់តែធ្វើឱ្យស្ទះចរាចរណ៍ នាំឱ្យ​រថយន្ត​អគ្គិភ័យ ឬរថយន្តសង្រ្គោះមិនអាចចូលមកសង្គ្រោះទាន់ពេលវេលា។ ដូច្នេះ គួរចេះជួយគ្នា​ក្នុង​គ្រា​មាន​​អាសន្ន ជា​ជាងថតបង្ហោះហ្វេសប៊ុក យកឡៃ និងស៊ែរ…។



ខ្លឹមសារ​ទាំង​ស្រុង ដោយ​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី

2.3K Shares
Copy link
Powered by Social Snap