• Sun. Mar 20th, 2022

សម្តេច​តេជោ៖ ក្មេងៗសម័យនេះ មិនចង់មានកូនច្រើនទេ

205 Shares

សម្តេច​នាយករដ្ឋមន្រ្តី បាន​លើកឡើង​ថា ក្មេងៗពេលនេះ មិនចង់មានកូនច្រើនទេ ពោលគឺមិនដូចជំនាន់មុនឡើយ។ សម្តេច​តេជោបាន​សរសេរលើទំព័រហ្វេសប៊ុកនាព្រឹកថ្ងៃទី១១ សីហា ២០២០ យ៉ាងដូច្នេះថា៖

«៣ជំនាន់មនុស្សមានជាង៣០នាក់នេះគិតតែខ្លួនខ្ញុំនិងភរិយាតែប៉ុណ្ណោះដោយមិនទាន់គិតបងប្អូនប្រុសស្រីខ្ញុំ៥នាក់ និងបងប្អូន ប្រុសស្រីភរិយាខ្ញុំ៣នាក់ទៀតផង។ បើគិតតែឪពុក ម្តាយខ្ញុំគាត់មានកូន ចៅនិងចៅទួតរហូតជាង១០០នាក់ឯណោះ។ សម្រាប់ខ្ញុំប្រហែលជាតាមគាត់មិនទាន់ទេព្រោះក្មេងៗពេលនេះមិនចង់មានកូនច្រើនទេ។ ពេលជួបកូនៗនិងចៅៗកាលពីថ្ងៃ៥សីហាកន្លងមកបានចៅថតជាមួយចៅ១៩នាក់អវត្តមាន២នាក់គឺចៅទី១និងចៅទី១៩។ ចៅប្រុស៣នាក់និងចៅស្រីម្នាក់បានលេងភ្លេងនិច្រៀងជូនជីដូនជីតាស្តាប់។ ចៅប្រុស៣នាក់មកសុំថតរូបជាមួយជីតាប្រហែលចង់វាស់កំពស់ជាមួយជីតាហើយមើលទៅ»៕


ប្រភព៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន

205 Shares
Copy link
Powered by Social Snap