• Sat. Mar 26th, 2022

ថ្ងៃខួបកំណើត លោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ចុះជួយ​ប្រមូល​សំរាម​តាមផ្លូវ យ៉ាងសាមញ្ញបំផុត…

107 Shares

ជាគំរូមួយល្អ ជា​​អ្នក​ជំនួញ​មួយ​រូប ស្រលាញ់​រាជធានី​​ភ្នំពេញ​ចង់​រួម​ចំណែក​​ចូល​រួម​ដោះ​ស្រាយ​បញ្ហា​សំរាម លោក ឧកញ៉ា​ឡេង ណាវ៉ាត្រា ​បាន​បញ្ចេញ​ឡាន​បែន​ដឹកដី ជាង 100 គ្រឿង ដើម្បី​ដោះ​ស្រាយ​បញ្ហា​ចំពោះ​មុខ​ជា​មួយ​សាលា​រាជធានី​​ភ្នំពេញ មិនតែប៉ុណ្ណោះ​លោក​ឧកញ៉ា​បាន​ចុះ​ផ្ទាល់​ជា​មួយ​កម្មករ ​ពាក់​ស្បែក​ជើង​ផ្ទាត់ ចុះជួយប្រមូលសម្រាមតាមផ្លូវ យ៉ាងសាមញ្ញបំផុត។ នេះ​បើ​តាម​ការ​បង្ហោះ​លើ​ផេក​ផ្លូវ​ការ​របស់ លោក​ឧកញ៉ា។

រថយន្ត​​បែន​ដឹក​ដី​ជាង​១០០​គ្រឿង​នោះ ត្រូវ​បាន​គេ​ដឹង​ថា បាន​ធ្វើ​ប្រតិបត្តិការ​បាន​ចំនួន​២ថ្ងៃ​ហើយ ដែល​បច្ចុប្បន្ន​កំពុងតែ​សម្រុក ដឹក​ចេញ​ពី ផ្សារ​នាគ​មាស ផ្សារ​កាណាស៊ីធី ព្រម​ទាំង​ទីតាំង​ប្រឈម​ជា​ច្រើន​ទៀត ក្នុង​រាជធានី​ភ្នំពេញ។ អ្វី​ដែល​ជា​ការ​ចាប់​អារម្មណ៍​នោះ ថ្ងៃ​ទី១០ ខែ តុលា ឆ្នាំ ២០២០​នេះ គឺ​ជា​ថ្ងៃ​ខួប​កំណើត​ គម្រប់​៣៣ឆ្នាំ​របស់​លោក​ឧកញ៉ា​​តែ​ម្ដង ប៉ុន្តែ​លោក​ឧកញ៉ា បាន​ចុះ​ផ្ទាល់​ជា​មួយ​កម្មករ ​ពាក់​ស្បែក​ជើង​ផ្ទាត់ ចុះ​ជួយ​ប្រមូល​​សំរាម​​តាមផ្លូវ យ៉ាង​សាមញ្ញបំផុត ។

ជា​មួយ​​គ្នា​នោះ​ដែរ លោក ឧកញ៉ា ក៏​បាន​ផ្ដាំ​ផ្ញើ​ទៅ​បងប្អូន​ទាំង​អស់​ក្នុង​រាជធានី​​ភ្នំពេញ សូម​មេត្តា​យោគ​យល់​និង​អធ្យាស្រ័យ​​ជុំវិញ​បញ្ហា​សំរាម​នេះ សាលា​ក្រុង​កំពុង​ប្រឹង​ប្រែង​ណាស់​បញ្ហា​នេះ ហើយ​ក្រុម​ហ៊ុនឡេង​ណាវ៉ាត់ត្រាគ្រុប និង​ជួយ​ស្វែង​រក​ដំណោះ​ស្រាយ​ក្នុង​ការ​ប្រមូល​ឲ្យ​បាន​ល្អ​បំផុត​ទៅ​តាមដែលអាចធ្វើបាន ។

107 Shares
Copy link
Powered by Social Snap