• Tue. Mar 15th, 2022

អ្នកឧកញ៉ា គិត ម៉េង បរិច្ចាគថវិកា២០ម៉ឺនដុល្លារជូនសម្តេច​តេជោ សម្រាប់ជួយសង្គ្រោះពលរដ្ឋរងគ្រោះដោយសារទឹកជំនន់

83 Shares

អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ បានចូលរួមបរិច្ចាគថិវិកាចំនួន២០ម៉ឺនដុល្លារអាមេរិក ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រាប់ជួយសង្រ្គោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់។

មុន​នេះ​​បន្តិច​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ឲ្យ​ដឹង​ថា គិតត្រឹមម៉ោង៦ល្ងាចថ្ងៃទី១៣ ខែ តុលា ២០២០នេះ ថវិការទទួលបាន១លានដុល្លារ​ហើយ។

ផេក​ផ្លូវ​ការ​របស់​សម្ដេច​តេជោ​Samdech Hun Sen, Cambodian Prime Ministe បាន​សរសេរ​រៀបរាប់បែប​នេះ​ថា “ខ្ញុំសូមអរគុណចំពោះសប្បុរសជនដែលបានចូលរួម

ជួយប្រជាជនក្នុងគ្រោះជំនន់ទឹកភ្លៀង

ដែលកំពុងកើតមាននៅក្នុងប្រទេស។

គិតត្រឹមម៉ោង៦ល្ងាចថ្ងៃ១៣តុលា២០២០

នេះថវិការទទួលបាន១លានដុល្លារដែល

ក្នុងនោះ៖

១.លោកឧកញាគិត ម៉េងនិងលោកជំទាវ

ម៉ៅ ចំណាន២០មុឺនដុល្លារ។

២.ក្រុមហ៊ុនជីប ម៉ុង ៣០មុឺនដុល្លារ។

៣.លោកឧកញាថៃ ជាហួតក្រុហ៊ុន ប៉េង ហួត២០មុឺនដុល្លារ។

៤.លោកឧកញាដួង ឆាយនិងលោកជំទាវដេត ម៉ាលីណា១០មុឺនដុល្លារ

៥.លោកជំទាវឧកញាង៉ូវ ម៉ុចនិងលោក

ឧកញាង៉ូវ ស្រ៊ុន១០មុឺនដុល្លារ។

៦.លោកឧកញាថោង សារ៉ាតនិងលោក

ជំទាវទាវ ធីតា១០មុឺនដុល្លារ។

ថវិការដែលសប្បុរសជនចូលរួមនេះនិង

ចាត់ចែងជួយសង្រ្គោះបន្ទាន់តាមរយះ

គណកម្មាធិការជាតិគ្រប់គ្រងគ្រោះ

មហន្តរាយ។

ក្នុងករណីយមានសប្បុរសជនចង់ចូលរួម

បន្ថែមទៀតសូមទាក់ទងលោក

សេង ទៀងរដ្ឋលេខាធិការទីស្តីការ

គណៈរដ្ឋមន្ត្រី។
(ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក)៕”

សូមជម្រាបថា ជំនន់ទឹកភ្លៀងបានវាយប្រហារខេត្តជាច្រើនរបស់កម្ពុជា ទាំងក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បាននិងកំពុងចេញប្រតិបត្តិការ ជួយសង្គ្រោះប្រជាពលរដ្ឋបណ្តាខេត្តរាជធានីខេត្ត ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង។

ក្នុងគ្រាដែលប្រជាពលរដ្ឋរងគ្រោះ ដោយសារជំនន់ទឹកភ្លៀងនេះ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ មានការប្រុងប្រយ័ត្នចំពោះជំនន់ទឹកភ្លៀង។

ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ដែលបានយកចិត្តទុកដាក់សង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា និងសូមបន្តចាត់វិធានការចាំបាច់នានា និងដឹកនាំកម្លាំងក្នុងការចេញ ជួយសង្គ្រោះប្រជាពលរដ្ឋ តាមភូមិសាស្ត្រ ដែលទទួលខុសត្រូវ ឱ្យបានទាន់ពេលវេលា ដើម្បីទប់ទល់នឹងគ្រោះទឹកជំនន់ ព្រមទាំងកាត់បន្ថយ ឱ្យបានជាអតិបរមានូវការលំបាកនិងផលប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិនានា។

សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណផងដែរ ដល់សប្បុរសជននានា ដែលបានចូលរួមឧបត្ថម្ភ ជួយដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងទទួលរងគ្រោះដោយសារជំនន់ទឹកភ្លៀងនាពេលនេះ៕

83 Shares
Copy link
Powered by Social Snap