• Mon. Mar 21st, 2022

បង្ហាញ​​ឈ្មោះ​អ្នក​​ស្លាប់​និង​របួស ក្នុង​ហេតុការណ៍​បាក់​ស្រុត​អាគារ​៧​ជាន់​នៅ​កំពង់សោម

39 Shares

គិតត្រឹមម៉ោង​ ៦:៣០​ នាទីព្រឹកថ្ងៃទី២នាទីព្រឹកថ្ងៃទី​២៣​ មិថុនា​ នេះ​ហេតុការណ៍​បាក់​ស្រុត​អាគារ​៧​ជាន់​នៅ​កំពង់សោម ចំនួន​អ្នក​ស្លាប់បានកើន​ដល់១៧នាក់ហើយ​​ និង​អ្នករបួស២៤នាក់​កំពុង​សង្គ្រោះនៅមន្ទីរពេទ្យ។ ខាង​ក្រោម​នេះ គឺ​ជា​បញ្ជី​ឈ្មោះ​របស់​ជន​រង​គ្រោះ​ទាំង​អស់ ដែល​​ត្រូវ​បាន​អាជ្ញាធរ​ស្រង់​បាន។



ជា​មួយ​គ្រោះ​ថ្នាក់​ដែល​ធ្វើ​ឲ្យ​មហាជន​ផ្អើល​រហូត​ដល់​សារព័ត៌មាន​ល្បី​លើ​ពិភពលោក ​ចេញផ្សាយ​យ៉ាង​ព្រោងព្រាត​នេះ រាជរដ្ឋាភិបាលកម្ពុជាប្រកាសផ្តល់ថវិកាគ្រួសារសពដែលបាក់អគារសង្តត់​លើ​ម្នាក់១ម៉ឺន​ដុល្លារនិងអ្នករបួសម្នាក់៥លានរៀល។នេះ​បើ​តាមទំព័រហ្វេសប៊ុកផ្លូវការរបស់​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន​ បង្ហោះផ្សាយនាយប់ថ្ងៃទី២២​ មិថុនា​ ឆ្នាំ២០១៩។

តាមសំណេរដដែលបន្តថា​ សម្រាប់អ្នកត្រូវរបួសទាំងអស់ត្រូវទទួលបានការព្យាបាលដោយឥត​ គិតថ្លៃនៅតាមមន្ទីរពេទ្យរដ្ឋ។ លោក​ ប៊ិន ឈិន​ឧបនាយករដ្ឋមន្ត្រីប្រចាំការនិងជារដ្ឋមន្រ្តីទី ស្តី​ការ​គណៈ​រដ្ឋមន្ត្រីទទួលចាត់ចែងថវិកាទាំងនេះ។

គួរជម្រាបជូនដែរថា​ គិតត្រឹមម៉ោង​ ៦:៣០​ នាទីព្រឹកថ្ងៃទី២នាទីព្រឹកថ្ងៃទី​២៣​ មិថុនា​ នេះចំនួនអ្នកស្លាប់បានកេីនដល់១៧នាក់ហេីយ​ និងអ្នករបួស២៤នាក់កំពុងសង្គ្រោះនៅមន្ទីរពេទ្យ ​ប្រតិបត្តិការ​របស់​អាជ្ញាធរ​​នៅ​កំពុងតែ​បន្ត​​ស្វែង​រក​បន្ថែម​ទៀត។



ក្នុង​ចំណោម​ជន​រង​គ្រោះ​ទាំង​អស់​ដែល​ទទួល​រង​គ្រោះ​ក្នុង​ហេតុការណ៍​​បាក់​អាគារ​៧​ជាន់​នៅ​កំពង់សោម មាន​អ្នក​​​​​ភូមិ លោក ឧកញ៉ា ឡេង ណាវ៉ាត្រ រហូត​ដល់​ទៅ​៦នាក់ ដោយ​គិត​​មក​ដល់​ម៉ោង​នេះ​នៅ មិន​ទាន់​កាយ​រក​ឃើញ​នៅ​ឡើយ។ ពួក​គេ​ទាំង​៦នាក់​​​មាន​ឈ្មោះ ១/ស៊ឹម មន,២/ភួន ផាន់ណា,3/ឆេង ចន្ថា,4/ឆុន ធាន,៥/ សយ ៦/ ម៉ៅ ដោយ​ពួក​គេ​ទើប​ដែល​ចូល​ទៅ​ស្នាក់​នៅ​ទី​នោះ ក្នុង​យប់​កើត​ហេតុ​ដើម្បី ព្រឹក​ឡើង​ធ្វើ​ការ ហើយ​ក៏​ជួប​គ្រោះ​ថ្នាក់​បែប​នេះ​តែ​ម្ដង។ តាម​ប្រភព​ព័ត៌មាន​ជាង​ការ៉ូ​ដែល ចូល​ទៅ​ស្នាក់​នោះ​មាន​រហូត​ដល់​ទៅ​១២​នាក់ ក្នុង​នោះ មាន​អ្នក​ភូមិ លោក ឧកញ៉ា ឡេង ណាវ៉ាត្រា៦នាក់។




តាម​ការ​បញ្ជាក់​ពី​លោក ឡេង ប្រុស បង​បង្កើត លោក ឧកញ៉ា ឡេង ណាវ៉ត្រា គិត​មក​ដល់​ម៉ោង​នេះ នៅ​មិន​ទាន់​រក​ឃើញ ជន​រង​គ្រោះ​ទាំង​៦នាក់​ដែល​បាន​រៀបរាប់​ឈ្មោះ​ខាង​លើ​ឡើយ។ ទទឹម​គ្នា​នោះ​ដែរ ឧកញ៉ា ឡេង ណាវ៉ាត្រ មិន​ដាច់​ចិត្ត​ឡើយ ដោយ​លោក​បាន ឧបត្ថម្ភ​ជា​ប្រាក់8លាន​រៀល ដល់​ក្រុម​គ្រួសារ​ជន​រង​​គ្រោះ​ទាំង​អស់​ ដើម្បី​ហូប​ចុក និង សោហ៊ុយ​ធ្វើ​ដំណើរ។














ប្រភព រូប​ថត៖ Ja Dance 

39 Shares
Copy link
Powered by Social Snap