• Tue. Mar 15th, 2022

ឧកញ៉ា​ គួច​ ម៉េ​ងលី​ ឧបត្ថម្ភ​ថវិកា១ម៉ឺន​ដុល្លារ​ដល់​ជនរងគ្រោះ​ពី​ការ​បាក់​រលំ​អគារ​នៅ​ខេត្ត​ព្រះសីហនុ​

1.4K Shares

ឧកញ៉ា​ វេជ្ជបណ្ឌិត​ គួច​ ម៉េ​ងលី​ នៅ​ថ្ងៃទី២៤​ ខែមិថុនា​ឆ្នាំ២០១៩​ នេះ​បាន​ចូលរួម​ឧបត្ថម្ភ​ថវិកា​ចំនួន១ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​ដល់​ជនរងគ្រោះ​ពី​ហេតុការណ៍​បាក់​រលំ​អាគារ​នៅ​ខេត្ត​ព្រះសីហនុ​។

ការឧបត្ថម្ភ​នេះ​ត្រូវ​បាន​ធ្វើឡើង​ក្រោយពី​មានហេតុ​ការណ៍​បាក់​រលំ​អគារ​កំពុង​សាងសង់​កម្ពស់៧ជាន់​នៅក្នុង​សង្កាត់៤ខេត្ត​ព្រះសីហនុ​ កាលពី​ព្រលឹម​ថ្ងៃទី២២​ ខែមិថុនា​ ឆ្នាំ២០១៩​ ហើយ​បណ្តាល​ឱ្យ​មាន​អ្នក​បាត់បង់ជីវិត​ចំនួន២៦នាក់​និង​រង​របួស​ចំនួន២៤នាក់​ នេះ​បើ​យោង​តាម​របាយការណ៍​ចុងក្រោយ​បំផុត​គិត​ត្រឹម​ម៉ោង២​:៥០នាទី​រសៀល​ថ្ងៃទី២៤​ ខែមិថុនា​ ឆ្នាំ២០១៩​។

ក្រោយ​ហេតុការណ៍​បាក់​រលំ​អគារ​នេះ​កើតឡើង​ លោក​ឧកញ៉ា​ វេជ្ជបណ្ឌិត​ គួច​ ម៉េ​ងលី​ ដែល​កំពុង​ចូលរួម​ក្នុង​សិក្ខាសាលា​សប្បុរសធម៌​ជាមួយ​សិស្ស​និស្សិត​នៅក្នុង​ខេត្តបាត់ដំបង​ បាន​បង្ហាញ​អារម្មណ៍​សោក​ស្តាយ​ជា​ពន់ពេក​ចំពោះ​ហេតុការណ៍​ដ៏​គួរ​ឱ្យ​រន្ធត់​នេះ​។ ភ្លាម​ៗលោក​ក៏បាន​ណែនាំ​ដល់​បុគ្គលិក​ពាក់ព័ន្ធ​ដើម្បី​រៀបចំ​ថវិកា​បរិច្ចាគ​និង​ចូលរួម​គាំពារ​ដល់​ជនរងគ្រោះ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​តាមដែល​អាច​ធ្វើ​បាន​។

សូម​រំលឹក​ថា​ លោក​ឧកញ៉ា​ វេជ្ជបណ្ឌិត​ គួច​ ម៉េ​ងលី​ គឺជា​ស្ថាបនិក​ ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ និង​អគ្គនាយក​ប្រតិបត្តិ​ នៃ​ក្រុមហ៊ុន​ ម៉េ​ងលី​ ជេ​. គួច​ អេ​ឌ្យូ​ខេ​សិន​ ដែល​ជា​ក្រុមហ៊ុន​វិនិយោគ​លើ​វិស័យ​អប់រំ​មាន​បុត្រ​សម្ព័ន្ធ​ជា​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ និង​មជ្ឈមណ្ឌល​ភាសា​ អេ​ អាយ​ អាយ​។ ជាង​នេះ​ទៅទៀត​ ក្រុមហ៊ុន​នេះ​ ក៏​មាន​មូលនិធិ​ ម៉េ​ងលី​ ជេ​. គួច​ ដែល​មាន​សកម្មភាព​ច្រើន​ក្នុង​ការ​ជួយសង្គ្រោះ​ដល់​ប្រជាជន​ក្រីក្រ​ និង​ជួយ​ដល់​សង្គម​កម្ពុជា​ទាំងមូល​ផង​ដែរ​។

1.4K Shares
Copy link
Powered by Social Snap