• Mon. Mar 21st, 2022

ចូល​រួម​រំលែក​​ទុក្ខ​ផង! ព្រៃវែង​ មាន​អ្នក​ស្លាប់ ៦នាក់ សុទ្ធតែ​ជា​អ្នក ស្រុកបាភ្នំ ទាំង​អស់ ក្នុង​គ្រោះ​ថ្នាក់…

330 Shares

អ្នក​ដែល​ស្លាប់​​​ក្នុង​ការ​​រលំ​អាគារ​៧​ជាន់​នៅ​កំពង់​សោម មាន​អ្នក​ខេត្ត​ព្រៃ​វែង៦ នាក់និង របួស ៥នាក់ ក្នុងនោះនៅស្រុកកំពង់ត្របែក ២នាក់ សរុបអ្នកស្លាប់៦ និងរបួសរបួស ៥នាក់ ដោយអ្នកស្លាប់បញ្ជូនបាន ៤នាក់ ហើយដែលនាំមកដល់ស្រុកកំណើត និងកំពុងបញ្ជូន ២នាក់ទៀត មកកាន់ស្រុកកំណើតផងដែរ។ អ្នក​ទាំង​៦នាក់​ដែល​ស្លាប់​នោះ​សុទ្ធតែ​ជា​អ្នក​ស្រុក បាភ្នំ​ទាំង​អស់ ពិសេសក្នុងឃុំឈើកាច់ និងឃុំជើងភ្នំចំនួន០៥នាក់ (នៅបាត់ខ្លួន០១នាក់ទៀត គឺឈ្មោះ ឆុន ធាន ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិត្រពាំងសាលា ឃុំឈើកាច់) ដោយក្នុងនោះសពដែលត្រូវបានបញ្ជូនមកដល់ក្រុមគ្រួសារសាច់ ញាតិវិញមានចំនួន៤នាក់គឺ៖ ១៖ ស៊ឹម មន ភេទប្រុស អាយុ៤៥ឆ្នាំ នៅភូមិត្រពាំងសាលា ឃុំឈើកាច់ ២៖ ឃុត ចាន់ដេវីត ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិមាត់ព្រៃ ឃុំជើងភ្នំ, ៣៖ ឆេង ចន្ថា ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិត្រពាំងសាលា ឃុំឈើកាច់, ៤៖ ភួន ផាន់ណា ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិត្រពាំងសាលា ឃុំឈើកាច់។ ចំពោះសព សយ ម៉ៅ ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិត្រពាំងសាលា ឃុំឈើកាច់ នឹងត្រូវបញ្ជូនមកដល់ក្រុមញាតិគ្រួសារវិញ នៅក្នុងអំឡុងអាធ្រាត្រយប់នេះ។ អ្នក​ភូមិ​ត្រពាំង សាលា ដែល​ជា​ភូមិ របស់​លោក ឧកញ៉ា​ឡេង ណាវ៉ាត្រា មាន​​រហូត​ដល់​ទៅ​៥​នាក់​ឯណោះ។

តាម​ការ​ឲ្យ​ដឹង​ពី លោក ឡេង ប្រុស បង​បង្កើត ឧកញ៉ា ឡេង ណាវ៉ាត្រា​ ជា​មួយ​និង​ទុក្ខសោក​នាដកម្ម​​​របស់​អ្នក​ភមិត​នេះ ឧកញ៉ា ឡេង ណាវ៉ាត្រា មិន​ដាច់​ចិត្ត​ឡើយ លោក​​បាន​ឧបត្ថម្ភ ជា​ទឹក​ប្រាក់​រហូត​ដល់​ទៅ​២១ លាន​រៀល ដល់​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ផង​ដែរ ដើម្បី​ដោះស្រាយ​តាម​ស្ថានភាព​ជាក់​ស្ដែង។



ទទឹម​គ្នា​នោះ​ដែរ ​គេ​ឃើញ​មាន​ថ្នាក់​ដឹក​នាំ​ខេត្ត ក៏​បានលោក ព្រុំ សុខា ប្រធានក្រុមការងារស្រុកបាភ្នំ និងសហការី ព្រមទាំងប្រធានក្រុមប្រឹក្សាស្រុកអភិបាល អភិបាលរងស្រុក និងមន្ត្រីរាជការ កំលាំងនគរបាល ដែលបានចូលរួមផ្ទាល់ក្នុងពិធីបុណ្យសពជនរងគ្រោះបានពាំនាំនូវសមានចិត្ត និងការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំពីសំណាក់រាជរដ្ឋាភិបាលជូនចំពោះគ្រួសារសព។ ក្នុងឱកាសនោះ ក្រុមការងារក៏បានឧបត្ថម្ភដល់គ្រួសារសពក្នុងមួយគ្រួសារចំនួន០២លានរៀលផងដែរ៕



























330 Shares
Copy link
Powered by Social Snap