• Mon. Mar 14th, 2022

សប្បាយមើល សប្បាយដើរ អុំទូកនៅដីមាស 7NG សួនកម្សាន្តស្កាយលែនវិហារសួគ៍

18 Shares

កម្មវិធីសប្បាយៗ កប់ៗជាច្រើនបែបវប្បធម៌ ប្រពៃណី ការប្រណាំងទូក ចំរុះ ផ្សារទឹក អ៊ុំទូកលេង ជិះទូកឫស្សី ជិះទារ ជិះម៉ូតូទឹក រួមកម្មវិធី ស្លៀកសម្លៀកបំពាក់ បុរាណ អកអំបុក បណ្តែតប្រទីប បង្ហោះគោម តន្រ្តីសម័យ ការតាំងបង្ហាញ ផលិតផល ភូមិមួយ ផលិតផលមួយ ការសម្រាកបោះតង់ និងទស្សនា ភូមិដាយណូសឺ សួនសត្វ សួនផ្កា សួនបេះដូង អាងហែលទឹក ពពុះសាប៊ូ កញ្ចុះអង្គុយលេង នៅសួនកម្សាន្ត ស្កាយលែន ជេត (Skyland Resort ) Jet’s Garden Park វិហារសួគ៍ ចំងាយ ១៥ គីឡូម៉ែត្រពីភ្នំពេញ ស្ថិតនៅភូមិវិហារសួគ៌ជើង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

តារាសម្តែងក្បាច់គុនបុក្កតោ ពេជ្រ ចរណៃ បានបង្ហាញសារលើហ្វេសបុកថា៖ បុណ្យអុំទូករយះពេល៥ថ្ងៃនេះមិនបាច់ទៅណាឆ្ងាយទៅដើរលេងនៅតែ7NG ដើរមិនចង់អស់ផង?សប្បាយដើរសប្បាយមើលណាស់?ព្រោះមានកម្មវិធីសប្បាយៗនិងសួនធម្មជាតិជាច្រើនកន្លែង..ជាពិសេសមានការសម្ដែងក្បាច់គុនបុរាណល្បុក្កតោខ្មែរផងដែរ??ហើយក៏សូមអរគុណដល់ពុកម៉ែបងប្អូនដែលបានស្រលាញ់ចូលចិត្តនិងគាំទ្រយ៉ាងច្រើន??❤️។

មកមើលលើទំព័រហ្វរសបុក លោកឧកញ៉ា ស្រី ចាន់ថន បានបង្ហាញអារម្មណ៍ថា អគុណបងប្អូនសំរាប់ការមកលេងសួនកំសាន្តក្នុងឪកាសបុណ្យអ៊ុំទូក❤️??❤️ថ្ងៃទីមួយមានបងប្អូនមកលេងច្រើនណាស់លើសពីការំពឹងទុក???។

សូមបញ្ជាក់ថា កម្មវិធីបុណ្យអុំទូកនៅស្កាយលែនវិហារសួគ៍ចាប់ថ្ងៃទី២៩, ៣០, ៣១តុលាដល់១វិច្ឆិការ។ តោះ!ទៅមើលរូបកម្សាន្តសប្បាយៗទាំងអស់គ្នា!

18 Shares
Copy link
Powered by Social Snap