• Mon. Mar 14th, 2022
778 Shares

បន្ទាប់ លា​ចាកសិក្ខាបទ ជា​ព្រោះ​សង្ឃ​នៅ​វត្ត​និគ្រោធវ័ន ហៅ​វត្ត គល់ទទឹង ​មិន​បាន​ប៉ុន្មាន​ផង លោក ឧកញ៉ា ហ៊ួត ជា ដែល​ជា​ត្រូវ​បាន​គេ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ថៅកែ​ក្រុមហ៊ុន​ ហ៊ួតជា​ខូអិលធីឌី ចែក​ចាយ​លក់​សម្ភារៈ​សំណង់​ស្ទើរ​ពេញ​ប្រទេស ថ្មី​នេះ​បាន​បើក​សម្ពោធ​សាខា​ថ្មី​១​ទៀត​​របស់​ខ្លួន​ហើយ ​នៅ​​ឯ​ខេត្ត បន្ទាយមានជ័យ ដែល​នេះ​គឺ​ជា សាខា​​ទី៣២ របស់​ក្រុមហ៊ុន។

លោក ហ៊ួត សុខឡាយ ម្ចាស់សាខាលក់សំភារៈសំណង់ខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ដោយឃើញខេត្តបន្ទាយមានជ័យជាខេត្តជាប់ព្រំដែននិងប្រទេសថៃហើយកំពុងមានការអភិវឌ្ឍនិងរីកចម្រើនលើវិស័យសំណង់ទើបលោកសម្រេចបើកសាខាចែកចាយក្រុមហ៊ុនហ៊ួតជាផ្គត់់ផ្គង់សម្ភារៈសំណង់ដើម្បីតម្រូវការចាំបាច់និងទាន់សម័យហើយមានគុណភាពជាគុណភាពម៉ាឡេស៊ី។

លោក ហ៊ួត ជា នាយកក្រុមហ៊ុនហ៊ួតជាខូអិលធីឌីផ្គត់ផ្គង់សំភារៈសំណង់បានបញ្ជាក់ថា៖ក្រុមហ៊ុនហ៊ួតជាខូអិលធីឌីមានសាខាទូរទាំង២៥រាជធានីខេត្តហើយមានបេសកម្មជួយដល់ក្រុមហ៊ុនអភិវឌ្ឍសំណង់ក៍ដូចជាអ្នកប្រើប្រាស់សម្រេចនុវគម្រោងធំៗក៍ដូចជាទទួលបានផលិតផលមានគុណភាពប្រកបដោយភាពងាយស្រួយនិងទំនុកចិត្ត។

លោកបានបញ្ជាក់ថា៖គុណតម្លៃរបស់ក្រុមហ៊ុនហ៊ួតជាមានគុណតម្លៃមួយចំនួនរួមមាន សុចរិតភាពនិងនៅជាមួយអតិថិជនជានិរន្តរ៍មានការទទួលខុសត្រូវនិងផ្តល់សេវាកម្មប្រកបដោយភាពងាយស្រួល ធ្វើអាជីវកម្មដោយមានសហការល្អក្នុងរយៈពេលយូរអង្វែង។ហើយសង្ឃឹមពួកគាត់និងបន្តកិច្ចសហការក៍ដូចជាគាំទ្រដើម្បីអោយសម្រេចគោលដៅធំរបស់ក្រុមហ៊ុនបាន៕























778 Shares
Copy link
Powered by Social Snap