• Tue. Mar 15th, 2022

គោលការណ៍ ៥ ចំណុច ត្រូវបាន​ស្នើសុំ​ ដើម្បីទប់ស្កាត់សំណង់ឥតច្បាប់

131 Shares

ឯក​ឧត្តម​ ជា សុផារ៉ា ទេសរដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ក្រសួង​រៀបចំដែន​​ដី​នគររូបនីយកម្ម និង​សំណង់បានស្នើសុំ​គោល​ការចំនួន​​ ៥ ចំណុច​ ដើម្បី​ទប់ស្កាត់​សំណង់​ឥតច្បាប់​។នេះបើយោងតាមលិខិត​មួយច្បាប់​​​ផ្ញើ​ជូន​សម្តេច​តេជោ​ ហ៊ុន សែន​ ចុះ​កាលពីថ្ងៃ​ទី​២៧ ខែមិថុនា​ ម្សិល​មិញ​​។

វិធាន​ការទាំង​៥ចំណុច​នោះរួម​មាន​៖

១) ក្រសួង​រ៉ែ​ និង​ថាម​ពល​ចាត់វិធាន​ការ​មិន​ឱ្យមាន​​ការ​ មិន​ឱ្យមានការ​ផ្គត់ផ្គង់​ថាមពលអគ្គិសនី​​ដល់ការដ្ឋានសំណង់​។

២) ក្រសួង​ឧស្សាហ៍​កម្ម​ និង​សិប្បកម្ម ចាត់​វិធានការ​មិនឱ្យមាន​​ការផ្គត់​ផ្គង់​ទឹកស្អាតដល់​ការដ្ឋាន​សំណង់ ។

៣) ក្រសួង​សាធារណៈការ និង​ដឹក​​ជញ្ជូនចាត់​វិធាន​​ការមិន​ឱ្យមាន​​ការ​ភ្ជាប់​ប្រព័ន្ធ​លូចូលបណ្តាញលូសាធារណៈ។

៤)ក្រសួង ​ស្ថាប័ន និង​អង្គភាព​មាន​សមត្ថកិច្ច មិនត្រូវ​ផ្តល់​លិខិត​អនុញ្ញាតឱ្យ​ប្រកប​អាជីវកម្ម​។

៥) ក្រសួង​ព័ត៌មាន​ និងអង្គភាពមាន​សមត្ថកិច្ច​ មិនត្រូវអនុញ្ញាតឱ្យ​ផ្សព្វផ្សាយពាណិជ្ជកម្ម​។

131 Shares
Copy link
Powered by Social Snap