• Mon. Mar 14th, 2022

មកដឹងពីភាពអស្ចារ្យ ភ្នំ សន្ទុក ច្រើនម៉ឺនឆ្នាំមកហើយ

144 Shares

ភ្នំសន្ទុក សម្តេចព្រះបរមរតនកោដ្ឋធ្លាប់បួសជាព្រះសង្ឃនៅទីនេះ។ លើភ្នំនេះមាន៖ ១)សំណង់បុរាណ(ចេតិយព្រះធម្មរាជា) ចម្លាក់បុរាណ(តុលាការកាត់ក្តី)
២)អណ្តូងផ្សងព្រេង(ផ្លូវយុទ្ធសាស្ត្រធ្វើសង្រ្គាមសម័យដើម)
៣)កន្លែងដោះក្រមុំ-ដោះមេម៉ាយ (បក្សីចាំក្រុងកសាងដើម្បីឧទ្ទិសដល់ មនុស្សស្រីជាជនរងគ្រោះនិងរូបសំណាកបក្សីចាំក្រុងរត់គេជខ្លួនពីការតាមសម្លាប់របស់របស់ព្រះបាទពញ្ញាក្រែក(ព្រហ្មកិល)
៤)កន្លែងបោះកាក់(​កូនស្រីអ្នកសច្ចំម្នាក់ឈ្មោះកន្តែរ៉ែ និងរបាំកន្តែរ៉ែ)
៥)រូបសំណាកជំទាវស្រែន តេជោមាស តេជោយ៉ត និងអ្នកតាក្រហម.ក. ធ្លាប់គ្រប់គ្រងកំពង់ស្វាយ(បច្ចុប្បន្នកំពង់ធំ)។ ពីមុន នៅកំពង់ស្វាយមាន កំពង់ទឹកដែលមានសត្វពស់ធំមួយគូរស់នៅ។ អ្នកភូមិហៅទីថាកំពង់ពស់ធំ ក្រោយមកបាត់ពាក្យពស់ នៅសល់ កំពង់ធំ។
៦)រូបសំណាកព្រះនាងក្រពុំឈូក ៧)ថ្មអណ្តែត(តាបស់យកពីខេត្តមណ្ឌលគិរី ឆ្នាំ១៩៩៣) ៨)រូបសំណាកព្រះបាតជាន់ទុក
៩)ព្រះពុទ្ធចូលនិព្វាន្ត ដែលវត្ថុទី៦,៧,៨និង៩)មិនមានក្នុងបញ្ជីវត្ថុបុរាណ​
១០)ព្រះវិហារ(ប្រាសាទភទ្រកល្ប)។

ធម្មជាតិបានបង្កើតភ្នំសន្ទុកច្រើនម៉ឺនឆ្នាំមកហើយ។ ភ្នំនេះ មានសត្វស្វារាប់​សឹប​ក្បាលកំពុងប្រឈម នឹងជនល្មើសលួចចាប់ និងមានជីវៈចម្រុះច្រើន​ទៀត ​ដែលអាចមានតម្លៃវិទ្យាសាស្ត្រ ឬតម្លៃអភិរក្សមិនទាន់បានដឹង។ ភ្នំសន្ទុកស្ថិតនៅ​ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំនិងនៅលើផែនដីត្រង់​ចំណុច​រយៈទទឹង១២°៣៨’៤២.៩” និង​រយៈបណ្តោយ១០៥°​០’៦.​​៩”។ 

ក្រុមការងារបានថតនៅខែធ្នូ ឆ្នាំ២០១៩ និងសូមបួង​សួងដល់វត្ថុស័ក្តិសិទ្ធិ​ក្នុងលោកឱ្យប្រទេសកម្ពុជា មានសុខសន្តិភាពជារៀងរហូតសេដ្ឋកិច្ចរុងរឿង និងមានសុភមង្គលគ្រប់ក្រុមគ្រួសារ។

ប្រភព​៖​ Heritages Diary-​ បេតិកភណ្ឌ​ប្រចាំថ្ងៃ

144 Shares
Copy link
Powered by Social Snap