• Wed. Mar 16th, 2022

ជួយ​ទៀត​ហើយ! ក្រុម​ការងារ​ឧកញ៉ា ហ៊ួត ជា នាំ​អំណោយ​ចែក​ជូន​ជាង​សំណង់​ម្នាក់​ថ្នាក់ធ្លាក់ពីលើអគារកំពស់៣ជាន់

745 Shares

នារសៀលថ្ងៃទី២៥ខែវិច្ឆិកាឆ្នាំ២០២០ ក្រុម​ការងារមូលនិធិឧកញ៉ា ហ៊ួត ជា តំណាងឲ្យលោកឧកញ៉ា ហ៊ួត ជា បានចុះមកសួរសុខទុក្ខ និងចែកជូនអំណោយដល់​ជាងសំណង់ដែលជួបគ្រោះ​ថ្នាក់​ធ្លាក់ពីលើអគារកំពស់៣ជាន់ នៅការដ្ធានមួយរាជធានីភ្នំពេញ។

អំណោយ​ទាំង​នោះ ​មាន​ជាថវិកាចំនួន ៤០ម៉ឺនរៀល និង អង្ករ១ប៉ាវ ដោយ​ត្រូវ​បាន​ចែក​ជូន​ទៅ​ជន​រង​គ្រោះ មាន​ឈ្មោះ សា ហ័ង ដែល​កំពុង​សម្រាក ព្យាបាល​ នៅ​មន្ទីរពេទ្យ មិត្តភាព ខ្មែរសូវៀត បន្ទាប់​ពី វះកាត់​តឆ្អឹងដៃ និង​ថ្គាមរួច។

សូម​បញ្ជាក់​ផង​ដែរ​ថា “មូលនិធិឧកញ៉ា​ ហ៊ួត​ ជា” ជា​មូលនិធិ​សប្បុរសធម៌​មួយ ដែល​បង្កើត​ឡើង​សម្រាប់​ជួយ​ដល់​កម្មករ​សំណង់​ទាំងអស់​ ទូទាំងប្រទេសដែលគ្រោះថ្នាក់ការងារពេលកំពុងធ្វើការ ប្រសិន​បើ​បង​ប្អូន​ធ្វើ​ការ​លើ​វិស័យ​សំណង​មាន​គ្រោះ​ថ្នាក់ អាច​ទាក់​ទង​មក​ក្រុម​ការងារ​លោក​ឧកញ៉ា បាន នោះ​ក្រុម​ការងារ​លោក​ឧកញ៉ា នឹង​ទាក់ទង​ទៅ​វិញ ដើម្បី​សិក្សា​ពី​វិធី​ជួយ​បន្ត៕

745 Shares
Copy link
Powered by Social Snap