• Wed. Mar 23rd, 2022

ចង់​ចូលហ៊ុន​រក​ស៊ី​ជា​មួយ​ឧកញ៉ា​ឡេងណាវ៉ាត្រា ដែរ​ឬ​ទេ ទទួល​ចាប់​ពី​១ម៉ឺន​​ដុល្លារ​ឡើង ​ដឹង​តែ​ចំណេញ​វិញ​៤០%​ក្នុង​១​ឆ្នាំ

723 Shares

មុន​នេះ​បន្តិច​​ឧកញ៉ា​ឡេងណាវ៉ាត្រា បាន​ប្រកាស​នៅ​ផេក​ផ្លូវ​ការ​របស់​លោក ស្វែង​រក​ដៃគូ​ដែល​ចង់​មក​រក​ស៊ី​ចូលហ៊ុន​​ជា​មួយ​ក្រុមហ៊ុន​លោក។ ដើម​ទុន​​ដែល​អាច​ចូល​ហ៊ុន​ជា​មួយ បុរី​ឡេងណាវ៉ាត្រា​បាន​មាន​ចាប់​​ពី​១ម៉ឺន​ដុល្លារ​ឡើង​ទៅ ដោយ​ក្នុង​មួយ​ឆ្នាំ​លោក ឧកញ៉ា វ័យ​​ក្មេង​ល្បី​ឈ្មោះ​រូប​នេះ ធានា​ជូន​ថា និង​​ទទួល​បាន​ចំណេញ​បាន​យ៉ាង​តិច​៤០% ក្នុង​១ឆ្នាំ។

ផេកផ្ទាល់លោកឧកញ៉ា ឡេង ណាវ៉ាត្រា

ផេក​ផ្លូវ​ការ ឧកញ៉ា ឡេង ណាវ៉ាត្រា បាន​សរសេរ​យ៉ាង​ដូច​ឆ្នាំ​ថា “បុរី​ឡេង​ណាវ៉ាត្រា​បើកឱកាស​ឲ្យ​បងប្អូន​ចង់​ចូល​ហ៊ុន ជា​មួយ​គម្រោង ទំហំ​ទឹក​ប្រាក់ដើម 1មឺន ដុល្លារ នឹង​ទទួល​ផល​ចំណេញ 40 %ក្នុង1 ឆ្នាំ​យ៉ាង​តិច” 011 444 444 ឬ​ក៏​ទាក់​ទងមកការិយាល័យបុរីឡេងណាវ៉ាត្រាផ្ទាល់”៕

លោកឧកញ៉ា ឡេង ណាវ៉ាត្រា

លោក ឧកញ៉ា ឡេង ណាវ៉ាត្រា ត្រូវ​បាន​គេ​ដឹង​ថា មាន​ជំនួញ​ជា​ច្រើន​មុខ ក្នុង​នោះ​មាន បុរី​​ជា​ច្រើន​គម្រោង ទាំង​ភ្នំពេញ កំពង់សោម និង ប៉ោយប៉ែត​ ជា​ដើម។ គម្រោង​ដីឡូតិ ក៏​មាន​ច្រើន​កន្លែង​ដូច​គ្នា ជា​​មួយ​គ្នា​នោះ លោក​ឧកញ៉ា ក៏​មាន​ផលិតកម្ម​ចម្រៀង និង ថត​ភាពយន្ត​ផង​ដែរ៕

លោកឧកញ៉ា ឡេង ណាវ៉ាត្រា
723 Shares
Copy link
Powered by Social Snap