• Sun. Mar 20th, 2022

រឿង៣យ៉ាង ឧកញ៉ា ម៉ុង ឬទ្ធី មិនប្រព្រឹត្តជាដាច់ខាត

225 Shares

ប្រសិន​បើ​និយាយ​ពី ឧកញ៉ា ម៉ុង ឬទ្ធី លោក​អ្នក​ប្រហែល​ជា​ស្គាល់​យ៉ាង​ច្បាស់​ណាស់ ត្បិត​អី​លោក​គឺ​ជា ឧកញ៉ា ចិត្តធម៌ និង ស្ដេច​កសិកម្ម​ល្បី​ឈ្មោះ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ក្នុង​១​ជីវិត​របស់​​លោក ឱកញ៉ា លោក​បាន​ប្រកាន់ខ្ជាប់​មិន​​ប្រព្រឹត្តជាដាច់ខាត​នេះ ចំណុច​៣។


ទី១ មិនផឹកស្រា៖ លោកបានមានប្រសាសន៍ថា បុគ្គលមួយចំនួនមិន បានប្រកាន់មាគ៌ា​ដ៏ប្រសើរ នោះ​ទេ។ ខ្លួន ជាមនុស្ស​ដែលមានមុខមានមាត់ខ្ពង់ខ្ពស់ដែរ ប៉ុន្តែបែរជាស្រវឹងវង្វេងវង្វាន់​ដែលធ្វើឲ្យ​បាត់យសរបស់ខ្លួន។ ក្នុង​នាម​ជាអ្នកដឹកនាំ បើសិនជាយើងមិនធ្វើជាគម្រូដ៏ល្អនោះទេ​គឺយើងនឹងមិន​អាច​គ្រប់គ្រងអ្នកក្រោមបង្គាប់ឲ្យ​គេ​ដើរតាមយើងនោះទេ។


ទី២ មិនជក់បារី៖ បារីបានធ្វើឲ្យប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរដល់អ្នកជក់ និង​ធ្វើឲ្យខាតបង់​ប្រាក់​យ៉ាងច្រើន​ដែលបង្កមកពីបារី។ ការសិក្សាថ្មីមួយបានបង្ហាញថា ជារៀងរាល់ឆ្នាំកម្ពុជាបាន​ខាតបង់​ប្រាក់ជាង៦០០ លានដុល្លារ និងមានមនុស្សស្លាប់ជាង ១៥០០០នាក់ក្នុងមួយឆ្នាំ ដោយ​សារតែជម្ងឺដែលបង្កឡើងមកពីថ្នាំជក់។


ទី៣មិនលេងល្បែង៖
ល្បែងតែងតែវិនាស។ ល្បែងតែងតែរេ ម្ដងគេម្ដងគេ។ ដោយសារតែបែបនេះ​ហើយ​ទើប​លោក​ឱកញ៉ាបានប្រកាន់វិន័យផ្ទាល់ខ្លួនយ៉ាងតឹងតែង និងមិនប្រព្រឹត្តវាជាដាច់ខាត។មនុស្ស​ដែល​ប្រព្រឹត្តល្បែង​ស៊ីសង​គឺ​មិនដែលធ្វើឲ្យជីវិតរបស់ពួកគេល្អប្រសើរនោះទេ គឺមានតែផ្ដល់​ឲ្យ​គេ​នូវ​បំណុលជុំទិស និង​បង្កបញ្ហា​ដ៏ស្មុគ​ស្មាញ​ជាច្រើនរហូតដល់​ពេលខ្លះធ្វើឲ្យពួក​គេសម្រេច​ចិត្តធ្វើអត្តឃាតទៀតផង ដោយ​សារតែបញ្ហាជាច្រើនជំពូកដែលបង្កមកពីការលេងល្បែងស៊ីសង។

បច្ចុប្បន្ន​លោកឧកញ៉ាមានមុខជំនួញជាច្រើនប្រភេទដូចជា៖ ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប, ក្រុមហ៊ុន ម៉ុង ឫទ្ធី វិនិយោគ​លើ​ដំណាំ​ដូង​ប្រេង​នៅ​កម្ពុជា, ក្រុមហ៊ុន​សំណង់​ក្មេង​វត្ត, ក្រុមហ៊ុន M’s PIG ACMC កម្ពុជា, កំពង់​ផែ​ឧកញ៉ា ម៉ុង, ក្រុមហ៊ុន​កសិកម្ម​សមុទ្ទ​បៃតង, ក្រុមហ៊ុន ឫទ្ធី គិរី​សីមា, ក្រុមហ៊ុន ឫទ្ធី គិរី​សាគរ និង​អាជីវកម្ម​មួយចំនួនផ្សេងៗទៀត។ មិត្ត​អ្នក​អាន មាន​ដឹង​ដឹង​ទេ​ថា ក្រៅ​​ពី​លោក ឱកញ៉ា ម៉ុង ឬទ្ធី មាន​ឧកញ៉ា​ណា​ខ្លះ ដែល​មិន ចេះ​ស្រី ស្រា ល្បែង? ​

225 Shares
Copy link
Powered by Social Snap