• Mon. Mar 14th, 2022

មាន​ញាតិញោម​ម្នាក់ ប្រគេន Lexus LX 570 ឆ្នាំ 2019 ជូន ព្រះព្រហ្ម​វិជ្ជា នី សុវណ្ណ​មុនី​រ៉េត

210 Shares

ព្រះព្រហ្ម​វិជ្ជា នី សុវណ្ណ​មុនី​រ៉េត ដែល​ត្រូវ​បាន​មហាជន​ស្គាល់​ថា​ជា ព្រះ​គ្រូ​ទស្សន៍ទាយ មើល​ជោគជតារាសី ល្បី នៅ​វត្ត​នាគ​វ័​ន្ត កុដិ​លេខ​២៤ ថ្មីៗ​នេះ ត្រូវ​បាន​មាន​ញាតិញោម​ម្នាក់ ប្រគេន Lexus LX 570 ឆ្នាំ 2019 ជូន​ព្រះ អង្គ ជា​កិច្ច​តប​ស្នង​ដែល​ព្រះ​អង្គរ​បាន ធ្វើ​ពិធី​កិច្ច​បួងសួង លក់​ដី​ក៏​ដូច​ជា ជំនួញ​រក​ស៊ី បាន​សម្រេច។

ប្រភព​មួយ​ដែល សូម​​មិន​​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា រថយន្ត​ស៊េរី​ទំនើប​១​គ្រឿង​ម៉ាក Lexus LX 570 ឆ្នាំ 2019 ប្រភេទ Black Edition មាន​តម្លៃ​នៅ​លើ​ទីផ្សារ​កម្ពុជា​ជិត​២៥​ម៉ឺន​ដុល្លារ​ឯណោះ ដែល​ការ​ប្រគេន​នេះ មិន​មែន​ដោយសារតែ​ព្រះ បិណ្ឌបាត​ដូច​ការ​ផុស​លើ​បណ្ដាញ​សង្គម​ឡើយ គឺ​ជា​សទ្ធា របស់​ញាតិញោម​ម្នាក់​នោះ​ដែល​សូម​មិន​​បញ្ចេញ​ឈ្មោះ​ស្រលាញ់​និង​ជឿជាក់ ហើយ​ប្រគេន​​​ជូន​ព្រោះ​អង្គ​ផ្ទាល់​តែ​ម្ដង។

ព្រះព្រហ្ម​វិជ្ជា នី សុវណ្ណ​មុនី​រ៉េត កន្លង​មក​ត្រូវ​បាន​​គេ​ដឹង​ថា ​ព្រះ​អង្គ​ក៏​ធ្លាប់​ត្រូវ​បាន​ញាតិញោម​​ផ្សេង​ទៀត ប្រគេន​រថយន្ត​ទំនើបៗ​ជា​ច្រើន​លើក​មក​ហើយ ប៉ុន្តែ​រថយន្ត​ទាំង​នោះ ត្រូវ​បាន​ព្រះ​អង្គ​លក់​ចេញ យក​ប្រាក់​ទៅ​ធ្វើ​បុណ្យ​បន្ត ដូច​បច្ចុប្បន្ន​​ព្រះ​អង្គ​កំពុង​តែ ធ្វើ​អាស្រម​ជា​ច្រើន​ខ្នង​នៅ​ម្ដុំ​ភ្នំ​ឧត្ដុង្គ សម្រាប់​យាយតា ដែល​ចង់​ទៅ​ប្រតិបត្តិ​ធម៌​ផង​ដែរ។ ជុំ​វិញ​រថយន្ត​ស៊េរី​ទំនើប​១​គ្រឿង​ម៉ាក Lexus LX 570 ឆ្នាំ 2019ដែល​ញាតិ​ញោម​ទើប​នឹង​ប្រគេន​នេះ មិន​ដឹង​ថា ព្រះ​អង្គ​និង លក់​ចេញ​វិញ ដើម្បី​យក​ទៅ​ធ្វើ​បុណ្យ​បន្ត​ទៀត​ឬ​យ៉ាង​ណា​ឡើយ។ ​​រឿង​​រ៉ាវ​នៃ​ការ​ប្រគេន រថយន្ត​ទំនើប​នេះ មិន​​អាច​ទាក់​ទង ព្រះព្រហ្ម​វិជ្ជា នី សុវណ្ណ​មុនី​រ៉េត ដើម្បី​បញ្ជាក់​បន្ថែម​បាន​ឡើយ។​














210 Shares
Copy link
Powered by Social Snap