• Tue. Mar 15th, 2022

ឧកញ៉ា ម៉ុង ឬទ្ធី ចេញបទ​បញ្ជា​៧​​ចំណុចទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​ប៉េ​ស្តជ្រូក ​ ដល់​កសិដ្ឋាន​លោក

164 Shares

ជម្ងឺ ប៉េស្តជ្រូក អាហ្រ្វិក កំពុង​តែ​រីករាលដាល ចូល​ដល់​ក្នុង​ប្រទេស​កម្ពុជា​ហើយ ដើម្បី ចូលរួម ទប់ស្កាត់ ការ ឆ្លង រីក រាល ដាល ​ជំងឺ​ដ៏​គូរ​ឲ្យ​ខ្លាច​នេះ​តាម​រយៈ​ផេក ​របស់”ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី H.E Oknha Mong Reththy” កាល​ពី ថ្ងៃ អង្គារ៍ ទី ៩ ខែកក្កដា ឆ្នាំ ២០១៩ ក្រុមហ៊ុន M’s Pig អឹមភិក ដែលជា បុត្រ សម្ព័ន្ធ របស់ ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប បានបើក កិច្ច ប្រជុំ បន្ទាន់ ពីរ កន្លែង ព្រមគ្នា តែម្តង គឺទីមួយ នៅហាងកាហ្វេដូងប្រេង សម្រាប់ កសិដ្ឋាន ចិញ្ចឹម ជ្រូក ខ្នាតធំ និង នៅ ការិយាល័យ ត្រាំខ្នារ ខេត្ត តាកែវ សម្រាប់ កសិដ្ឋាន ចិញ្ចឹម ជ្រូក ខ្នាតតូច និង មធ្យម អង្គ ប្រជុំ បាន ដាក់ ចេញនូវ បទបញ្ជារ ពង្រឹងបន្ថែមលើជីវសុវត្ថិភាព ដែលជាជម្រើសតែមួយគត់ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ ASF នាពេលបច្ចុប្បន្ននេះ ។


​ជា​មួយ​គ្នា​នោះ កិច្ច​ប្រជុំ​បាន​ឯក​ភាព​​ដាក់​បទ​បញ្ជា​​ចំនួន​៧ចំណុច​នោះ​ដូច​ខាង​ក្រោម៖

ទី១៖ គ្រប់គ្រងចលនាចេញចូលរបស់រថយន្ត និង យានជំនិះគ្រប់ប្រភេទ ពោលគឺ សម្លាប់​មេរោគ​លើ​រថយន្តដឹកជ្រូក ,រថយន្តដឹកចំណី,រថយន្តដឹកសម្ភារៈ និង​ត្រូវញែកអោយដាច់រវាងរថយន្តប្រើប្រាស់​ខាងក្នុងបរិវេណកសិដ្ឋាន និង ប្រើប្រាស់ខាងក្រៅកសិដ្ឋាន ។


ទី២៖ គ្រប់គ្រងចលនាមនុស្ស(បុគ្គលិក) គឺគ្រប់កសិដ្ឋានត្រូវអនុវត្តអោយបាន១០០% នូវ ការ ងូតទឹក ដូរសំលៀកបំពាក់ ស្បែកជើង និង ឆ្លងកាត់កន្លែងបាញ់សំលាប់មេរោគ,សំរាប់សម្ភារៈ​ប្រើប្រាស់​ផ្ទាល់​ខ្លួនត្រូវឆ្លងកាត់ បន្ទប់UV។


ទី៣៖ រឹតបន្តឹងបន្ថែមលើកម្មវិធីបាញ់ថ្នាំសំលាប់មេរោគ ក្នុង និង ក្រៅ បរិវេណកសិដ្ឋាន និងមាន​កម្មវិធី​កម្ចាត់សត្វចង្រៃដូចជា កណ្ដុរ រុយ និង សត្វល្អិតផ្សេង ។


ទី៤ ៖ ត្រូវមានស្ថានីយ៍ចែកចាយនិងលក់ជ្រូកនៅចំងាយយ៉ាងតិច២គីឡូម៉ែត្រពីកសិដ្ឋាន និងត្រូវមានកន្លែងផ្ទេរជ្រូកចេញពីកសិដ្ឋាន មុនដឹកទៅស្ថានីយ៍ចែកចាយនិងលក់ជ្រូក ។

ទី៥៖រថយន្តដឹកជ្រូកទាំងអស់(រថយន្តឈ្មួញទិញជ្រូកនិងរថយន្តក្រុមហ៊ុន)ត្រូវលាងសំអាតឲ្យបាន
ស្អាតល្អ (មិនត្រូវមានកាកសំណល់ផ្សេងៗលើរថយន្តដូចជា លាមក ចំណី រោមជ្រូក ។ល។)មុនចូលស្ថានីយ៏បាញ់ថ្នាំសំលាប់មេរោគនិងកុងស៊ីលក់ជ្រូក ដែលកក្តាចម្លង​មេរោគ​70%​ដោយ​សារ​យានយន្តនិងយានជំនិះគ្រប់ប្រភេទ ។


ទី៦៖ អ្នកទិញនិងចាប់ជ្រូកទាំងអស់ត្រូវងូតទឹកនិងប្តូរសំលៀកបំពាក់មុននឹងចូលកុងស៊ីលក់ជ្រូកនិង រៀបចំបន្ទប់ទឹកសំរាប់ប្តូរសំលៀកបំពាក់និងទូរមានភ្លើងUVសំរាប់សំលាប់មេរោគនៅកន្លែងលក់ជ្រូកទាំងអស់ ។


ទី៧៖ មិនអនុញ្ញាឲ្យយកចំណីអាហារ​ជាពិសេសផលិតផល​ពីសាច់ជ្រូកចូល​ក្នុងកសិដ្ឋាន​ជាដាច់ខាត៕


















164 Shares
Copy link
Powered by Social Snap