• Wed. Mar 16th, 2022

ឯកឧត្តមរដ្ឋមន្ត្រី ស៊ុន ចាន់ថុល សំណូមពរដល់ក្រុមហ៊ុនដឹកជញ្ជូនកុំកែច្នៃយានយន្ត និងកុំដឹកទំនិញលើសទម្ងន់

7 Shares

ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ ២០២១ នៅថ្ងៃទី១៦ ខែកុម្ភៈនេះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានសំណូមពរដល់ក្រុមហ៊ុនដឹកជញ្ជូនកុំកែច្នៃយានយន្តខុសលក្ខណៈបច្ចេកទេស នាំឲ្យគ្រោះថ្នាក់ចរាចរណ៍ និងសូមកុំដឹកទំនិញលើសទម្ងន់កម្រិតកំណត់ដោយច្បាប់ធ្វើឱ្យផ្លូវឆាប់ខូច។

May be an image of 1 person, sitting and standing

រដ្ឋមន្រ្តីក្រសួងសាធារណការ ក៍បានលើកឡើងនូវរូបមន្តបញ្ជាក់ថា ឧទាហរណ៍ច្បាប់អនុញ្ញាតឲ្យដឹក៣០តោន ប៉ុន្តែយើងដឹក ៤០តោន លើស ១០តោន នោះគេយក ១០ គុណនឹង ១០ ស្មើនឹង ១០០ យក ១០០ គុណនឹង ១០ ស្មើ ១.០០០ យក ១.០០០ គុណនឹង ១០ ស្មើនឹង ១០.០០០ ដូច្នេះឡានមួយគ្រឿងដែលដឹកទំនិញលើស ១០តោន ស្មើនឹងឡាន ១០.០០០ គ្រឿងដឹកទំនិញលើផ្លូវ។

Image result for របាយការណ៍រថយន្តដឹកទំនិញលើជំណុះ 2020

សូមបញ្ជាក់ថា ក្នុងរយៈពេល ៩ ខែឆ្នាំ២០២០ កន្លងទៅ មានយានយន្តដឹកទំនិញលើសទម្ងន់កំណត់ជាង ១៥៤ ម៉ឺនគ្រឿង ត្រូវបានសមត្ថកិច្ច និងមន្ត្រីជំនាញធ្វើការត្រួតពិនិត្យ ខណៈយានយន្តជាង ៤១ ម៉ឺនគ្រឿង ត្រូវបានឃាត់ធ្វើការផាកពិន័យ និងធ្វើកិច្ចសន្យាដែលវិធានការនេះត្រូវបានមន្ត្រីពន្យល់ថា ដើម្បីថែរក្សាផ្លូវជាតិឱ្យបានយូរអង្វែង និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍៕

7 Shares
Copy link
Powered by Social Snap