• Mon. Mar 21st, 2022

កម្ពុជាត្រៀមខ្លួនទៅចូលរួមពិព័រណ៍ពិភពលោកនៅទីក្រុងឌុយបៃ នាអំឡុងខែតុលាខាងមុខ

5 Shares

កម្ពុជាត្រៀមលក្ខណៈទៅរៀបចំ និងចូលរួមពិព័រណ៍ពិភពលោកនៅទីក្រុងឌុយបៃ នាអំឡុងខែតុលា ឆ្នាំ២០២១ខាងមុខ ដោយមានប្រទេស និងអង្គការអន្តរជាតិធំៗ ចូលរួមប្រមាណជិត ២០០។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ពុជា។

ពិព័រណ៍ពិភពលោកឌុយបៃ ២០២០ ត្រូវបានលើកពេលរៀបចំមួយឆ្នាំ ដោយសារវិបត្តិនៃជំងឺកូវីដ-១៩ ដែលកាលបរិច្ឆេទថ្មីនឹងចាប់ផ្តើមពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ ហើយ កាលបរិច្ឆេទបិទបញ្ចប់នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ មានប្រទេស និងអង្គការអន្តរជាតិធំៗ ចូលរួមប្រមាណជិត ២០០ ប្រទេស។

May be an image of indoor

តាមការរំពឹងទុក ពិព័រណ៍នេះ នឹងមានអ្នកចូលរួមទស្សនាប្រមាណ ២៥ លាននាក់ ក្នុងនេះ ៧០% មកពីបរទេស។ ប្រទេសកម្ពុជា គ្រោងនឹងរៀបចំសាងសង់ពន្លាជាតិនៅលើផ្ទៃដីទំហំ ៣៨៤.៥ ម៉ែត្រការ៉េ មានកម្ពស់២ជាន់។ ដើម្បីទាក់ទាញការចាប់អារម្មណ៍របស់អ្នកទស្សនា គណៈកម្មការនឹងរៀបចំតុបតែងលម្អពីស្នាដៃស្ថាបត្យកម្មខ្មែរដ៏ល្អវិចិត្រ ដោយរួមបញ្ចូលសម័យកាលចំនួន ៤ គឺ សម័យមុនអង្គរ, សម័យអង្គរ, សម័យលង្វែក ឬឧត្តុង្គ និង សម័យចតុមុខ ឬសម័យភ្នំពេញបច្ចុប្បន្ន រួមផ្សំដោយសម្រស់ធម្មជាតិ ប្រព័ន្ធ Ecosystem និងវិស័យកសិកម្ម ដែលនឹងធ្វើឲ្យពន្លាជាតិមានភាពលេចធ្លោ ស្របតាមប្រធានបទដែលបានជ្រើសរើសគឺ “ ចីរភាព Sustainability “។


គណៈកម្មការក៏បានសម្រេចជ្រើសរើសយក ក្រុមហ៊ុន PICO International Malaysia ជាអ្នកទទួលការសាងសង់ រចនាតុបតែងពន្លាជាតិកម្ពុជា ក្នុងពិព័រណ៍ពិភពលោកឌុយបៃនេះផងដែរ៕

5 Shares
Copy link
Powered by Social Snap