• Tue. Mar 15th, 2022

ប្អូនស្រីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា លោកជំទាវឧកញ៉ា ឡេង បញ្ចពណ៌ ឧបត្ថម្ភថវិកា ៨លានរៀលដល់គ្រួសារលោក ឡៅ វណ្ណា

638 Shares

ប្អូនស្រីបង្កើតអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា លោកជំទាវឧកញ៉ា ឡេង បញ្ចពណ៌ ប្រកាសចូលរួមរំលែកទុក្ខជាមួយគ្រួសារសពលោក ឡៅ វណ្ណា បានស្លាប់ដោយសារជំងឺកូវីដ១៩ ដំបូងគេនៅស្រុកខ្មែរ នៅថវិកាចំនួន ៨លានរៀល។

May be an image of 2 people, people standing, indoor and text that says 'CSM METICS'

លោកជំទាវឧកញ៉ា ឡេង បញ្ចពណ៌ បានថ្លែងលើបណ្តញសង្គមមុននេះបន្តិចថា “នាងខ្ញុំ សូមឧបត្ថម្ភប្រាក់ ៨លានរៀល ដល់ក្រុមគ្រួសារសព លោក ឡៅ វណ្ណា ដែលបានទទួលមរណភាពកាលពីថ្ងៃទី ១១ ខែ មិនា ឆ្នាំ ២០២១ សូមទាក់មកបង Heng Loong”។

May be an image of child and standing

ពេលថ្មីៗនេះ លោកជំទាវឧកញ៉ា ឡេង បញ្ចពណ៍ ម្ចាស់ក្រុមហ៊ុន ជីអេសអឹម ឡេងណាវ៉ាត្រា ខូសមេទិក បានប្រកាសបរិច្ចាគថវិកាដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលក្នុងសហគមន៏ ២០កុម្ភៈ ចំនួន ១ម៉ឺនដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាណាចក្រកម្ពុជាផងដែរ៕

May be an image of 1 person and lake
638 Shares
Copy link
Powered by Social Snap