• Wed. Mar 16th, 2022

ទំនាស់អត់ដៃគូ រហូត​ធ្វើ​ឲ្យ​បញ្ហា​កាន់​តែ​រីក​ធំ​ទៅ​ៗ រក​អ្នក​ខុស រក​អ្នក​ត្រូវ​មិន​ឃើញ

47 Shares

ព្រាប សុវត្ថិ និង តន់ ច័ន្ទ​សីម៉ា ដែល​បាន​ជក់​ខ្យល់​ចេញ​បទ​សប្បាយ​ៗ​សម្រាប់​រាំ​លេង​ចូល​ឆ្នាំ​ខ្មែរ​១ប្រាវ​នោះ ឥឡូវ​នេះ បាន​ងាក​មក​ចេញ​បទ​ថ្មី​មួយ​បទ​ថ្ងៃ​នេះ បង្កប់​រឿង Sad ក្នុង​ចិត្ត​រួម​គ្នា​វិញ​ម្ដង។

បទ​ចម្រៀង​មាន​ចំណង​ជើង​ថា “មនុស្សស្រីចាំតែខុស មនុស្សប្រុសមានកំហុសពេលមួម៉ៅ” ជា​ប្រភេទ​បទ​មនោសញ្ចេត​ស្នេហា​របស់​គូស្នេហ៍​១គូ។ នេះ​ជា​រសជាតិ​ថ្មី​បំផុត​មួយ ដែល​ប្រិយមិត្ត​ខាន​បាន​ជួប​មួយ​រយៈធំ​មក​ហើយ។

ចំណុច​គួរ​ចាប់​អារម្មណ៍ ខ្លឹមសារ​នៃ​បទ​ចម្រៀង គឺ​ឆ្លុះ​បង្ហាញបញ្ហា​នានា​ដែល​កើត​ឡើង​ក្នុង​​ទំនាក់ទំនង​រវាង​មនុស្ស​ប្រុស ស្រី ២នាក់ ដែល​ម្នាក់​ៗ​មាន​ការ​លំបាក និង​បញ្ហា​រៀង​ខ្លួន តែ​ពួក​គេ​មិន​អាច​រក​ពេល ឬ​វិធី​ពន្យល់​គ្នា​ទៅ​វិញ​ទៅ​មក​បាន រហូត​ធ្វើ​ឲ្យ​បញ្ហា​កាន់​តែ​រីក​ធំ​ទៅ​ៗ រក​អ្នក​ខុស រក​អ្នក​ត្រូវ​មិន​ឃើញ។

ទំនាក់ទំនង​ណា​មួយ​ដែល​មាន​កើត​បញ្ហា​នេះ គឺ​ម្នាក់​ៗ រមែង​រង់ចាំ​ភាគី​ម្ខាង​ទៀត​យល់​ចិត្ត​រៀង​ៗខ្លួន តែ​ពួក​គេ​គ្មាន​វាសនា​បាន​ជួប​រឿង​នោះ​ដូច​គ្នា។ ដូច្នេះ​ហើយ ទី​បំផុត ពួក​គេ​ក៏​អាច​ឈាន​ដល់​ទី​បំបែក​ថែម​ទៀត ក្នុង​ពេល​ដែល​បញ្ហា​ពិត​កើត​នៅ​ចំណុច​កណ្ដាល​រវាង​ពួក​គេ មិន​ត្រូវ​បាន​រក​ឃើញ ឬ​យក​មក​និយាយ​។

ម្នាក់​ៗ​សុទ្ធ​តែ​ត្រូវ​រៀង​ខ្លួន ចុះ​នរណា​អ្នក​ខុស? Sad ណាស់! តោះ…ស្ដាប់​ទាំង​អស់​គ្នា!

47 Shares
Copy link
Powered by Social Snap