• Tue. Mar 15th, 2022

ពិត​ជា​ចិត្ត​សប្បុរស​ណាស់! ឧកញ៉ា ម៉ុង ឬទ្ធី មិន​ដាច់​ចិត្ត​ចេញ​មុខ​ជួយ ឧកញ៉ា ស៊ឹម​ វណ្ណា

161 Shares

យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក ឯកឧត្ដមបណ្ឌិត ម៉ុង ឬទ្ធី បានឲ្យក្រុមការងាររបស់លោក យកថវិកាមួយចំនួន យកទៅអោយលោកឧកញ៉ា ស៊ឹម​ វណ្ណា ដើម្បីជួយ​សម្រាល​ទុក្ខ​លំបាក​បាន​មួយគ្រា។

ឯកឧត្ដមបណ្ឌិត ម៉ុង ឬទ្ធី បានសរសេរប្រាប់ឱ្យដឹងថា៖”វេលាម៉ោង​បីរសៀល​ថ្ងៃ​ចន្ទ​ទី​២៩​ ខែកក្កដា​ ឆ្នាំ​២០១៩​ ខ្ញុំ​បានអោយ​ក្រុមការងារ​ទៅ

ស្វែងរក​ទីតាំង​ស្នាក់អាស្រ័យរបស់​លោក ឧកញ៉ា ស៊ឹម​ វណ្ណា ​ ដើម្បី​នាំយក​ថវិកា​រ​ទៅជួយ​សម្រាល​ទុក្ខ​លំបាក​បាន​មួយគ្រាសិន​ និង​ស្វែងរក​ការពិត​នៃជីវិត​ចុងក្រោយ​របស់គាត់ផងដែ​រ បើ​តាមការ​សាកសួរ​ប្រជាជនដែល​រស់នៅ​ជិតខាង​គាត់​បានអោយដឹងថា​ រយៈពេល​ជិត៥ឆ្នាំ​កន្លងទៅ​ហើយ​គាត់​រស់នៅ​ឯកកោ​តែម្នាក់ឯង​​លើ​ផ្ទះ​ជួលនេះ​មិនដែលបាន​ឃើញ​ចេញ​ទៅណា​មកណាទេ​ ព្រោះថា​​ជណ្ដើរ​ដែកនេះ​សូម្បីតែ​មនុស្ស​ជើង​ជា​ស្មាររឹង​ក៏ពិបាក​ឡើង​ចុះដែ​រ គាត់បែកមុខនេះ​មិនមែនគេវាយគាត់ទេ​ គឺកាន់​ប៉ាន់តែ​ដើ​ដួលទេ​ ចំពោះដំណឹង​ថាគាត់ជា​អ្នក​ញៀន​ល្បែង​ពីមុន មក​ក៏​មិនដឹងដែ​រ តែមួយ​រយៈពេល​ដែលគាត់​មកជួលផ្ទះនៅ​ខាងលើ​នេះ​ដូចជាមិនអាចទៅរួចទេ​។

សូមបញ្ជាក់​ថា​កាលពីលោក​ស៊ឆម វណ្ណា​មានមុខ​តំណែង​ជានាយក​ក្រុម​ ហ៊ុន​ចំការកៅស៊ូ​បឹងកេត​ក្នុង​​ទសវត្ស​ឆ្នាំ​1990ខ្ញុំ​ធ្លាប់​បាន​ធ្វើ​ជំនួញ​កៅស៊ូ​ជាមួយ​គាត់​ និង​ឆ្នាំ​1998ខ្ញុំ​បាន​វិនិយោគ​សាងសង់​រោងចក្រ​កែច្នៃ​កៅស៊ូ​ក្រែប​ ដែលមាន​កម្លាំង​ផលិត​ពីរតោនក្នុងមួយម៉ោង​ផងដែតែកាលណោះគាត់ចូលចិត្ត​តែ​ផឹកស៊ី​ KTV ក្រោយមក​ឮគេ​ថា​គាត់​លេង​ល្បែងស៊ី​សង​ថែមមួយមុខទៀត​“។






161 Shares
Copy link
Powered by Social Snap