• Sun. Mar 13th, 2022

ស្ថាប័ន​១​ក្នុង​ប្រទេសថៃ បំពាក់ស័ក្តិកោតសរសើរដល់​ក្រុមយុវជនសំរាម

232 Shares


ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់យ៉ាងច្បាស់ពីវត្តមាន របស់ក្រុមយុវជនសំរាម ដែលពួកគាត់បានធ្វើការប្រមូលសំរាមនៅបឹងត្របែកលូទឹកស្អុយនាពេលកន្លងមក ហើយក៏ទទួលបានគាំទ្រយ៉ាងខ្លាំង ពីសំណាក់មហាជនជាច្រើន ពិសេសគឺអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកតែម្តង។


នាពេលកន្លងមក ក្រុមយុវជនសំរាម ដែលមានលោក សាន ដារ៉ាវីត ដែលលោកជាអ្នកបង្កើត យុវជនសំរាម នេះក៏ធ្លាប់ ខាងសារព័ត៏មានប្រទេសជប៉ុន​ មកយកផ្ទាល់ ពីសកម្មភាពប្រមូលសំរាមនេះនិង ទូរទស្សន៍ DW របស់ អាល្លឺម៉ង់ក៏ចុះមកសម្ភាសន៍ផ្ទាល់ ព្រមទាំងផ្តិតយករូបភាពជាច្រើនពីសកម្មភាពរបស់លោក និងក្រុមការងារ ដែលកំពុងតែរើសសំរាម ដើម្បីសំអាតទីក្រុងយើងទៀតផង។

យ៉ាងណាមិញ កាលពីថ្មីៗនេះ ពួកយើងបានចូលរួមចែករំលែកនូវរឿងរ៉ាវដែលយើងបានធ្វើនៅកម្ពុជាក្នុងស្ថាប័ន GTO នៅប្រទេសថៃ។ ក្រៅពីការទទួលយ៉ាងកក់ក្តៅពួកយើងក៏បានទទួលនូវការបំពាក់ស័ក្តិកោតសរសើរសំរាប់ក្រុមយុវជនដែលពិភពលោកត្រូវការ។ សង្ឃឹមថាប្រវត្តិសាស្រ្តមួយនេះអាចឲ្យយុវជនយើងមានភាពក្លាហានក្នុងការចាប់ផ្តើមធ្វើអ្វីដែលជាក្តីស្រមៃពិតប្រាកដ។ សូមអរគុណបងប្អូនជនរួមជាតិ ពួកយើងស្រលាញ់អ្នក❤️។





















232 Shares
Copy link
Powered by Social Snap