• Thu. Mar 17th, 2022

លោកជំទាវ ឱ វណ្ណឌីន៖ ទៅពេលខាងមុខទៀតមិនដឹងករណីស្លាប់នេះ មានកម្រិតណានោះឡើយ

34 Shares

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងប្រាប់ទូរទស្សន៍ BTV ទាំងទឹកភ្នែក និងអួលដើមកថា «ពេលនេះអ្នកជំងឺកូវីដ-១៩ មួយចំនួនមានសភាពធ្ងន់ធ្ងរខ្លាំងណាស់ ដោយក្រុមគ្រូពេទ្យបាននឹងកំពុងយកចិត្តទុកដាក់បំផុតក្នុងការព្យាបាល”។ យោងតាមការចុះផ្សាយលើទំព័រហ្វេសបុក BTV មុននេះ។

May be an image of 1 person and text

លោកជំទាវវេជ្ជបណ្ឌិត បានបញ្ជាក់ថា “ទៅពេលខាងមុខទៀតមិនដឹងករណីស្លាប់នេះ មានកម្រិតណានោះឡើយ…»។

May be an image of 1 person and text

ក្រសួងសុខាភិបាលប្រកាសនៅថ្ងៃនេះ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន ៧៣នាក់ទៀត និងមានអ្នកជាសះស្បើយ ចំនួន ១៧នាក់ ដែលក្នុងនោះករណីឆ្លងសហគមន៍ចំនួន ៧១នាក់ និងអ្នកដំណើរពីបរទេសចំនួន២នាក់។

តាមរបាយការណ៍ក្រសួងរកឃើញអ្នកឆ្លងនៅរាជធានីភ្នំពេញ ចំនួន២៨នាក់ ខេត្តព្រះសីហនុ ចំនួន៣២ ខេត្តកំពង់ធំ ចំនួន៥នាក់ ខេត្តកណ្ដាល ចំនួន៣នាក់ ខេត្តសៀមរាបចំនួន១ ខេត្តព្រៃវែង ចំនួន ១ និងខេត្តកែបចំនួន១នាក់។  

គិតត្រឹមព្រឹក ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះកម្ពុជាមានអ្នកឆ្លងសរុប ១៧៥៣នាក់ អ្នកជាសះស្បើយ ៩៦៧ នាក់ អ្នកកំពុងព្យាបាល ៧៨១ នាក់ និងមានអ្នកស្លាប់ ០៤ នាក់៕

34 Shares
Copy link
Powered by Social Snap