• Sun. Mar 20th, 2022

គំនរកំប្លោក​រសាត់​តាម​ទឹក​សមុទ្រ ជាច្រើន អាជ្ញាធរខេត្តព្រះសីហនុ នាំគ្នាសម្អាត

48 Shares

កំប្លោក​ជាច្រើន​បាន​រសាត់​តាមទឹក​សមុទ្រ ដែល​មក​ទើ​នៅ​ឆ្នេរអូឈើទាល ដែល​សមត្ថកិច្ច​ខេត្តព្រះសីហនុ កំពុង​ប្រមូល​សម្អាត​កំប្លោក​ទាំង​នោះ នៅ​ព្រឹក​ថ្ងៃ​ទី ០៣ ខែសីហា ឆ្នាំ ២០១៩នេះ។

ការ​សម្អាត​គំនរកំប្លោក​ខាងលើ​នេះ ធ្វើ​ឡើង​ដោយ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ មន្ទីរ​ទេសចរណ៍ មន្ទីរ​បរិស្ថាន ក្រុម​ហ៊ុន​សម្រាម KSWM ក្រុមហ៊ុន​ប្រមូល​សំណល់​សំណង់ សង្កាត់ទាំង៤ និង​អាជីវករ​លក់ដូរ​សរុប​ជាង ២០០នាក់ បាន​​ចុះ​សម្អាត​គំនរកំប្លោក​​នៅឆ្នេរអូឈើទាល ស្ថិត​នៅ​ក្នុង​ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី លោក​ ​លឹម ភត្រី​ ​មន្ដ្រី​រដ្ឋបាល​ក្រុង​ព្រះ​សីហនុ​ទទួល​បន្ទុក​រដ្ឋបាល​សាធារណៈ​ ​និង​បរិស្ថាន​ ដែល​បាន​ឆ្លើយឆ្លង​តាម​សារអេឡិចត្រូនិច។

បើទោះបីជា​យ៉ាងណា លោក លឹម ភត្រី បាន​ឲ្យ​ដឹង​ថា តួលេខ​នៃ​ការប្រមូល​គំនរកំប្លោក​ព្រឹក​នេះ ប៉ុន្មា​ន​តោន នៅ​មិនទាន់​ដឹង​នៅឡើយព្រោះកំពុង​ប្រតិបត្តិការនៅឡើយ ហើយ​កំប្លោក ដែល​ប្រមូល​បាន​នឹង​យក​ទៅ​ចាក់ចោល​នៅទីតាំង​ចាក់​សម្រាម។

គេនៅចាំបាន​ថា កាលពី​ឆ្នាំ​២០១៨​កន្លង​ទៅ កំប្លោក​បាន​រសាត់​តាមសមុទ្រ មក​ទើតាមឆ្នេរ​មួយចំនួន​ ដូចជា​ឆ្នេរអូ​ឈើទាល និង​ឆ្នេរអូរត្រេះ ជាដើម។ ប្រភព​កំប្លោក​ដែល​រសាត់​មក​ឆ្នេរខ្មែរ​នាពេល​នោះ ត្រូវបាន​អតីតភិបាលខេត្ត​ព្រះសីហនុ​ ឯកឧត្តម យន្ត មីន បញ្ជាក់​ថា ប្រភព​មក​ពី​ប្រទេស​ជិតខាង៕













ប្រភព៖ រដ្ឋបាល​ក្រុងព្រះសីហនុ

48 Shares
Copy link
Powered by Social Snap