• Thu. Mar 24th, 2022

ជាង៥០០បន្ទប់ តុបអាជីវករ ផ្ទះជួល ក្នុងតំបន់អភិវឌ្ឍន៍ 7NG ឧកញ៉ា ស្រី ចាន់ថន ប្រកាសមិនយកថ្លៃឈ្នួលទាំងអស់

244 Shares

ដើម្បីចូលរួមចំណែកជាមួយនឹងរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន ក៏ដូចជាជួយគ្នា ក្នុងគ្រាជួបទុក្ខលំបាក ដែលប្រទេសកម្ពុជាបាននិងកំពុងប្រយុទ្ធ​ជំងឺរាតត្បាតកូវីដ-១៩ ក្រុមហ៊ុនគ្រួសារ 7NG ប្រកាសមិនយកថ្លៃឈ្នួលជួលផ្ទះ របស់បងប្អូនកម្មករ កម្មការិនី រួមជាមួយនឹងអាជីវករ ដែលស្នាក់នៅផ្ទះជួល ក្នុងតំបន់អភិវឌ្ឍន៍ក្រុមហ៊ុនសេវេនអិនជី ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។

អ្នកជំនួញដីធ្លីឧកញ៉ា ស្រី ចាន់ថន ម្ចាស់ក្រុមហ៊ុន Jet Group និងជាឧកញ៉ាចិត្តធម៌ដែលតែងតែជួយកិច្ចការមនុស្សធម៌ជាមួយរដ្ឋាភិបាល និងបងប្អូនប្រជាពលរដ្ឋ បានថ្លែងថា ” ក្រុមគ្រួសារ 7NG អត់យកថ្លៃផ្ទះជួល កម្មករ-កម្មការិនី និងអាជីវករចំនួន ៥០០ផ្ទះ រយៈពេល៣ខែ ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ នេះតទៅ”។

ទន្ទឹមនឹងនេះដែរ លោកឧកញ៉ាសូមឲ្យពុកម៉ែបងប្អូនទាំងអស់ បន្តចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល បើមិនចាំបាច់ សូមកុំចេញពីផ្ទះ ជាពិសេសអនុវត្តតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ស្តីពីវិធានការការពារជម្ងឺឆ្លងកូវីដ-១៩ ៣ការពារ និង៣កុំ៕

244 Shares
Copy link
Powered by Social Snap