• Tue. Mar 22nd, 2022

វិធានការថ្មីហាមឃាត់ការធ្វើដំណើរពីម៉ោង៨យប់ដល់៥ភ្លឺ ចាប់ពីយប់នេះតទៅហើយ

85 Shares

 សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញអនុក្រឹត្យថ្មីមួយទៀតហើយ គឺអនុក្រឹត្យលេខ៥៧ អនក្រ.បក ស្តីពីការទប់ស្កាត់វិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ដោយក្នុងវិធានការទាំងនោះ មានមាត្រាមួយដែលនិយាយពីការបម្រាមគោចរ ហាមការឃាត់ការធ្វើដំណើរពីម៉ោង៨យប់ ដល់៥ភ្លឺ ចាប់ពីយប់នេះតទៅ។

ក្នុងនោះ​មាត្រា៨​ នៃអនុក្រឹត្យនេះ​បានចែង​ពីបម្រាម​គោចរ​ខ្លះ ​ដោយមិន​អនុញ្ញាត​ឲ្យធ្វើ​ដំណើរ​ ក្នុង​ចន្លោះម៉ោង​៨យប់​ ដល់ម៉ោង​៥ទៀប​ភ្លឺនោះទេ ​បើគ្មាន​​ការអនុញ្ញាត​ពីអាជ្ញាធរ​។ ​ប៉ុន្តែអាច​អនុញ្ញាត​បាន ​នៅក្នុង​ករណីមួយ​ចំនួន​ ដូចជា​ មានបញ្ហា​សុខភាព​ ដែលត្រូវ​ទៅមន្ទីរពេទ្យ​ជាប្រញាប់​, មានភាព​ចាំបាច់និ​ងប​ន្ទាន់ក្នុង​គ្រួសារ,​ ដឹកជញ្ជូនទំនិញ​, ទៅបំពេញកាតព្វ​កិច្ច ​ដែលបម្រើ​ផលប្រយោជន៍​សាធារណៈ​, ទៅកន្លែង​ការងារ​ ឬកន្លែង​អាជីវកម្ម​។

មាត្រា៤​ នៃអនុក្រឹត្យ​នេះ ក៏បាន​ចែងដែរ​ថា ការ​ធ្វើដំណើរ​ចេញពី​លំនៅឋាន​ អាចត្រូវ​បានហាម​ឃាត់ដោយ​លើកលែង​តែក្នុងករណី​ចាំបាច់​មួយចំនួន​ប៉ុណ្ណោះ។ ​ករណីចាំ​បាច់ ​ដែលត្រូវ​អនុញាត​ឲ្យចេញ​ពីលំនៅ​ឋាន ​មានដូចជា​ ទៅទិញ​របស់​បរិភោគ​, ទៅមន្ទីរពេទ្យ,​ ទៅឱសថស្ថាន​, ទៅបំពេញ​ការងារ​, ទៅប្រកប​អាជីវកម្ម,​ ទៅធ្វើតេស្ត​រកវីរុស​កូវីដ-១៩​, ទៅចាក់​វ៉ាក់សាំងបង្ការ​ជំងឺកូវីដ​-១៩​។

ករណី​ចាំបាច់​ផ្សេងទៀត​ដែលត្រូវ​អនុញាត​ឲ្យចេញពីលំ​នៅឋានដែរ​នោះ គឺ ទៅធ្វើ​សកម្មភាពកីឡាជា​លក្ខណៈបុគ្គល​ ក្នុង​រង្វង់ភូ​មិសាស្រ្ត​ឃុំ-សង្កាត់​ ដែល​ខ្លួនរ​ស់នៅ,​ ទៅជួប​នគរបាលឬ​តុលាការ តា​មកា​រកោះហៅ,​ ចេញ​ទៅដោយសា​រសមា​ជិកគ្រួ​សារ ​កំពុងមាន​ជំងឺធ្ងន់​ធ្ងរ​និងសង្គ្រោះប​ន្ទាន់ ឬករណីសមាជិ​កគ្រួសា​រទទួល​មរណ​ភាព។​ករណី​ចាំបាច់​ដែលត្រូវអ​នុញាតឲ្យ​ចេញពីលំ​នៅឋាន ​មានដូ​ចជា ទៅទិញ​របស់​បរិភោគ, ​ទៅមន្ទី​រពេទ្យ​, ទៅ​ឱសថស្ថា​ន, ទៅបំពេញ​ការងារ,​ ប្រកបអា​ជីវកម្ម​, ​ទៅធ្វើតេស្ត​រកវី​រុសកូ​វីដ-១៩​, ទៅចាក់វ៉ា​ក់សាំងបង្ការជំងឺកូវីដ​-១៩​។ 

ករណីចាំបាច់ផ្សេងទៀត ដែលត្រូវអនុញាតឲ្យចេញពីលំនៅឋានដែរនោះ គឺ ទៅធ្វើសកម្មភាពកីឡាជាលក្ខណៈបុគ្គល ក្នុងរង្វង់ភូមិសាស្រ្តឃុំ-សង្កាត់ ដែលខ្លួនរស់នៅ, ទៅជួបនគរបាលឬតុលាការ តាមការកោះហៅ, ចេញទៅដោយសារសមាជិកគ្រួសារ កំពុងមានជំងឺធ្ងន់ធ្ងរនិងសង្គ្រោះបន្ទាន់ ឬករណីសមាជិកគ្រួសារទទួលមរណភាព៕

85 Shares
Copy link
Powered by Social Snap