នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ នៅឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ក្រុមជំនាញស៊ីម៉ាក់នៅទិសខេត្តបាត់ដំបងបានសហការជាមួយសមត្ថកិច្ចជំនាញទាំងអស់ បានអនុវត្តន៍បញ្ចប់ការត្រួតពិនិត្យនិងប្រមូលគ្រាប់កប់ក្នុងដី រួមមានប្រភេទគ្រាប់ Motar 120mm ចំនួន២គ្រាប់ ប្រភេទគ្រាប់ Rocket 40/85mm ចំនួន ២គ្រាប់ ប្រភេទគ្រាប់12,7ចំនួន ៤៤ កេះ ប្រភេទគ្រាប់AK47ចំនួន២កេះ និងប្រភេទគ្រាប់RPK ចំនួន៩កេះ។ នៅតាមការឲ្យដឹងពីផេកHENG Ratana
តាមរយៈផេក HENG Ratana បានរំលឹកថា កាលអើយកាលនោះណា កាលពីជាង២០ឆ្នាំមុនកប់គ្រាប់ទុករង់ចាំមានឱកាសល្អ បញ្ជូនកំលាំងនិងកាំភ្លើងមកប្រយុទ្ធ គ្រាប់កប់ទុកហើយស្រេច! សង្គ្រាមឈ្លបគឺបែបនេះហើយបាញ់រត់ និងរត់បាញ់ជាយុទ្ធវីធីសំខាន់!
រូបភាព និង អត្ថបទ៖ HENG Ratana