• Thu. Mar 17th, 2022

មហាជនចាត់ទុកលោកស្រី កែ សួនសុភី ជា”ស្ត្រីឯកផ្នែកកីឡា និងមនុស្សធម៌”

31 Shares


បច្ចុប្បន្នមានស្ត្រីមួយរូបដែលកំពុងទទួលបានកោតកោតស្ញប់ស្ញែងពីមហាជន ជាពិសេសអ្នកស្នេហាវិស័យកីឡា។ លោកស្រី កែ សួនសុភី ជាស្ត្រីម្នាក់ ដែលបានធ្វើឱ្យស្ត្រីដទៃ ចំពោះការខិតខំប្រឹងប្រែងរបស់អ្នកស្រី ក្នុងការចូលរួមលើកស្ទួយនិងអភិវឌ្ឍវិស័យកីឡា ក៏ដូចជាចូលរួមយ៉ាងសកម្មក្នុងការងារសង្គម និងមនុស្សធម៌។

លើផ្នែកកីឡាបាល់ទាត់នៅកម្ពុជា លោកស្រី កែ សួនសុភី ម្ចាស់ក្លិបបាល់ទាត់ Visakha មានទាំងសមត្ថភាព និងឆន្ទ:មុះមត់រួមលើកស្ទួយវិស័យនេះ។

មហាជនទូទៅស្រលាញ់ និងកោតសរសើរភាពសាមញ្ញ និង ទឹកចិត្តធំធេងរបស់អ្នកស្រី ។ មិនថា កាល:ទេស:ណាក៏ដោយ ទោះជាអ្នកស្រីហត់នឿយប៉ុណ្ណា រវល់ខ្លាំងប៉ុណ្ណា ឬពិបាកដល់កម្រិតណា ប៉ុន្តែអ្នកស្រីតែងមានស្នាមញញឹមជាប់ជានិច្ចសម្រាប់អ្នករាល់គ្នា។

ស្ត្រីឯករូបនេះបានផ្ដល់នូវក្ដីស្រលាញ់ចំពោះកុមារទាំងអស់ប្រៀបដូចជាកូន ចំណែកប្អូនៗកុមារទាំងអស់ក៏ស្រលាញ់លោកជំទាវវិញដែរ ព្រោះគេដឹងពីទំហំទឹកចិត្តរបស់លោកស្រីចំពោះពួកគាត់។

គេមិនបានដឹងថា លោកស្រីចំណាយថវិកាច្រើនកម្រិតណា ដើម្បីការងារសង្គម និងមនុស្សធម៌ ប៉ុន្តែគេសង្កេតឃើញគ្រប់សកម្មភាពរបស់លោកស្រី គឺដើម្បីជាប្រយោជន៍រួម
និង ដើម្បីប្រជាពលរដ្ឋទាំងមូល។

អ្នកធ្លាប់ស្គាល់ ឬបានជួបលោកស្រីម្ដង ឬពីរដងប្រាកដជាដឹងច្បាស់ថា លោកស្រីស័ក្តសមនឹងងារជា “ស្ត្រីឯកផ្នែកកីឡា និងមនុស្សធម៌” ។

31 Shares
Copy link
Powered by Social Snap