• Sun. Mar 13th, 2022

ជំទាវ ឧកញ៉ា សៀង ចាន់ហេង ប្រកាស​ធ្វើ រូប​សំណាក់ ព្រះនាង ឥន្ទ្រទេវី ពី​ស្ពាន់​សុទ្ធ

1.5K Shares

លោកជំទាវឧកញ៉ាបណ្ឌិត សៀង ចាន់ហេង ដែល​ត្រូវ​បាន​មហាជន​ស្គាល់​ថា គឺ​ជា​ស្ត្រី​អ្នក​ជំនួញ​ជោគជ័យ​ជួរ​មុខ​ក្នុង​ប្រទេស​កម្ពុជា និង​ជា​បុគ្គល​ម្នាក់​ដែល​មាន​ចិត្តជ្រះថ្លា​លើ​ព្រះពុទ្ធសាសនា ក៍​ដូច​ជា​សង្គម​ជាតិ​ជា​ខ្លាំង​បាន​ប្រកាស​ថា ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ លោក​ជំទាវ និង​ធ្វើ​​ ពិធី ក្រុងពាលី សឹត បដិមា ព្រះនាង ឥន្ទ្រទេវី តាម លំនាំ​បដិមា​​ព្រះនាង នៅ​ប្រាសាទ បាខន្ត័ អង្គរវត្ត ខេត្ត សៀមរាប ហើយ​បដិមា ព្រះនាង និង សិត អំពី លោហធាតុ ស្ពាន់​សុទ្ធ ដើម្បី​ដាក់​តម្កល់ ក្នុង​ប្រសាទ ដែល​ត្រូវ សាង​សង់ ថ្មី ​នៅ ក្នុង បរិវេណ រាជបណ្ឌិត្យសភា ជាតិ​កម្ពុជា ។ នេះ​បើ​តាម​ការ​លើក​ឡើង​លើ​Facebook Page ផ្លូវ​ការ​”លោកជំទាវឧកញ៉ាបណ្ឌិត សៀង ចាន់ហេង “។

ជា​មួយ​និង​ការ​ប្រកាស​នេះ​លោកជំទាវឧកញ៉ាបណ្ឌិត ក៏​បាន​អញ្ជើញ មិត្តភ័ក្ដិ​ក្នុង​បណ្ដាញ​សង្គម​Facebook​ ប្អូន ញាតិមិត្ត ជិត ឆ្ងាយ មេត្តា ចូលរួម តាម​លទ្ធភាព​ដើម្បី រៀងៗ ខ្លួន ក្នុង​ការ​កសាង​រូប​សំណាក់​ខាង​លើ​នោះ​ឡើង។

តាម​រយៈ​Facebook Page ផ្លូវ​ការ​”លោកជំទាវឧកញ៉ាបណ្ឌិត សៀង ចាន់ហេង ” បាន​សរសេរ​យ៉ាង​ដូច​នេះ​ថា “សូមជំរាបជូនដំណឹងដល់បងប្អូនញាតិមិត្ត ជិតឆ្ងាយទាំងអស់ ពិសេសមិត្តរួម​ក្នុង​បណ្ដាញ​សង្គមហ៊្វេសប៊ុក មេត្តាជ្រាបថា នា ថ្ងៃចន្ទ័ ១១ កើត ខែ ភទបទ្រ ឆ្នាំ កុរ ឯកសក័ ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ៩ ព្រឹក យើងខ្ញុំមាន ប្រារព ពិធី ក្រុងពាលី សឹត បដិមារ ព្រះនាង ឥន្ទ្រទេវី តាម លំនាំបដិម៉ារព្រះនាង នៅប្រាសាទ បាខន្ត័ អង្គរវត្ត ខេត្ត សៀមរាប ហើយបដិមារ ព្រះនាង និង សឹត អំពី លោហះធាតុ ស្ពាន់សុទ្ធ ដើម្បីដាក់តំកល់ ក្នុងប្រសាទ ដែលត្រូវ សាងសង់ថ្មី នៅក្នុង បរិវេណ រាជបណ្ឌឹតសភា ជាតិកម្ពុជា ។ អាស្រយ័ ហេតុដូច បាន ជំរាបជូនដំណឹង ខាង លើ សូម បង ប្អូន ញាតិមិត្ត ជិត ឆ្ងាយ មេត្តា អញ្ជើញ ចូលរួម សឹត បដិមារ ព្រះនាង ឥន្ត្រទេវី ដើម្បី ដាក់តំកល ជាទី គោរព បូជា និង តបស្នងគុណ ដោយ ក្តី ជ្រះថ្លា រៀងៗ ខ្លួន សូមអរគុណ!”។

ទោះបី​ជា​មាន​ការ​ប្រកាស​ដូច​បាន​លើក​​ឡើង​ខាង​លើ​ក្ដី គេ​នៅ​មុន​ទាន់​ដឹង​ថា បដិមា ព្រះនាង ឥន្ត្រទេវី និង​ត្រូវ​ចំណាយ ស្ពាន់ អស់​ប៉ុន្មាន​គីឡូក្រាម​នៅ​ឡើយ​នោះ​ទេ។

ប៉ុន្មាន​ថ្ងៃ​មុន​នេះ រហាត់​ទឹក​បុរាណ​ដ៏​ធំ ស្ថិត​នៅ​សួនបណ្តុះកូនឈើប្រាសាទតាកែវ ជា​អត្តសញ្ញាណ​មួយ​របស់​ខេត្ត សៀមរាប ​ដែល​បាន​​ខូច​លែង​ដំណើរ​ការ​ជា​ច្រើន​​ឆ្នាំ​មក​ហើយ​នោះ ក៏​ត្រូវ​បាន​​លោក​ជំទាវឧកញ៉ាបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ សន្យា​ថា និង​ជួយ​ជួស​ជុល​ឲ្យ​ដំណើរ​ការ​ដូច​ដើម​វិញ។

សូម​បញ្ជា​ក់ផង​ដែរ​​ថា លោក​ជំទាវ​ឧកញ៉ា​មហា​ឧបាសិកា​បណ្ឌិត​គុណធម៌ សៀង ចាន់ហេង គឺ​ជា​អ្នក​ដែល​ធ្វើ​បុណ្យ​ទាន​​យ៉ាង​ខ្លាំង ដោយ​លោក​ជំទាវ​ឧកញ៉ា​សាង​សមិទ្ធ​ផល​នានា ដូច​ជា ព្រះវិហារ សាលា​រៀន ស្ពាន ផ្លូវ និង សមមិត្ត​ផល​ជា​ច្រើន​​ទៀត ស្ទើរ​គ្រប់​ខេត្ត​ក្រុង​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា៕












1.5K Shares
Copy link
Powered by Social Snap