• Sun. Mar 13th, 2022

ទិញមន្ទីរពេទ្យ២លានដុល្លារជាមួយសម្តេចតេជោ ឥឡូវបន្តឧបត្ថម្ភជិត២០ម៉ឺនដុល្លារទៀតជូនកាកបាទក្រហមកម្ពុជា

145 Shares

អ្នកឧកញ៉ា ពុង ឃាវ សែ ប្រធានក្រុមប្រឹក្សាភិបាលធនាគារ កាណាឌីយ៉ា ភីអិលស៉ី ឧបត្ថម្ភថវិកា ១៨ម៉ឺនដុល្លារ ជូនដល់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដើម្បីចូលរួមក្នុងទិវាពិភពលោកកាកបាទក្រហម​ និងអឌ្ឍចន្ទក្រហម​ ៨​ ឧសភា​ ខួបលើកទី​១៥៨​ ។

កន្លងមក អ្នកឧកញ៉ា ពុង ឃាវ សែ តែងតែចូលរួមឧបត្ថម្ភថវិកាជារៀងរាល់ឆ្នាំ ដល់កាកបាទក្រហមកម្ពុជាសម្រាប់ទិវា ៨ឧសភា។ ហើយពេលថ្មីៗនេះ អ្នកឧកញ៉ា បានចូលរួមឧបត្ថម្ភថវិកា ២លានដុល្លារ ដើម្បីទិញមន្ទីរពេទ្យ “នគរទេព”។

សប្បុរសជនមានបំណងបរិច្ចាគមកទីស្នាក់ការកណ្តាល សូមទំនាក់ទំនង៖ 
១៖ លោកជំទាវ ពុំ ចន្ទីនី 012 921 105
២៖ លោកជំទាវ ម៉ែន នារីសោភ័គ 012 810 854
៣៖ ឯកឧត្តម ឌួង អេលីត 017 248 888

145 Shares
Copy link
Powered by Social Snap