• Mon. Mar 14th, 2022

សេដ្ឋីវ័យក្មេងល្បីឈ្មោះម្នាក់ ហានទិញអង្កររាប់ពាន់តោនមកលក់ក្នុងតម្លៃខាតជូនជនរួមជាតិក្នុងគ្រាដ៏លំបាកនេះ

120 Shares

ភ្លាមៗបន្ទាប់ពីផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា ប្រកាសស្វែងរករោងម៉ាស៊ីនកិនស្រូវជាដៃគូទាំងឡាយណាដែលមានទឹកចិត្ត និងបេះដូងសប្បុរសធម៌ ជួយប្រជាជនក្នុងស្ថានភាពលំបាក ក្នុងការផ្គត់ផ្គងការបញ្ជាទិញអង្ករ ចាប់ពី ១០០តោន ដល់ ១០០០តោន ។

ប៉ុន្មានម៉ោងក្រោយពីប្រកាសលើបណ្តាញសង្គមហ្វេសបុករបស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ពេលនេះមានរោងម៉ាស៊ីនិកស្រូវឈ្មោះ ក្រុមហ៊ុន :City Rice Import Export Co., Ltd. សម្រេចផ្គត់ផ្គង់អង្ករផ្កាម្លិះលេខ២ មកឲ្យផ្សារកសិផលធម្មជាតិ ឡេងណាវ៉ាត្រា តម្លៃ ៤២០ដុល្លារក្នុងមួយតោន ខណៈដែលផ្សារកសិផលល្បីឈ្មោះមួយនេះ ហានធានាលក់ចេញវិញក្នុងតម្លៃ ៣៨០ដុល្លារក្នុងមួយតោន គឺខាតដល់ទៅ៤០ដុល្លារ ក្នុងមួយតោន ដើម្បីជួយសម្រួលដល់បងប្អូនជនរួមជាតិក្នុងគ្រាដ៏លំបាកនេះ ។

ដំ​ណឹងដ៏រីករាយនេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏សូមអំពាវនាវឲ្យពុកម៉ែបងប្អូនឈប់បារម្មណ៍រឿងអង្ករទៀតទៅ ព្រោះលោកលក់ចេញវិញ ក្នុងមួយបាវទម្ងន់ 50kG តម្លៃ ១៩ដុល្លារ ស្មើនឹង៧៦០០០រៀល បងប្អូនអាចកម្មង់ទិញបានក្នុងមួយគ្រួសាត្រឹមតែ ៦បាវ ស្មើនឹង 300kg ប៉ុណ្ណោះ។

អ្នកឧកញ៉ាវ័យក្មេងរូបនេះបានបញ្ជាក់ថា អង្ករលក់ចេញក្នុងតម្លៃពិសេសនេះ គឺបងប្អូនមិនអាចទិញលក់បន្ដបានទេ ហើយតំលៃនេះមាននៅតែផ្សារកសិផលធម្មជាតិឡេងណាវ៉ាត្រាប៉ុណ្ណោះ។

ក្រុមហ៊ុនដឹកជញ្ជូនដែលមានចណាប់អារម្មណ៍ទាក់ទងមកដើម្បីសហកាណ៍ជាមួយផ្សារយើងខ្ញុំដឹកជញ្ជូនជូនពុកម៉ែបងប្អូន។ សូមបងប្អូនCommentលេខទូរស័ព្ទនិងចំនួនអង្ករខាងក្រោម ហើយថ្ងៃទី២០ពេលរសៀលក្រុមកាងានឹងទាក់ទងដឹកជូនពុកម៉ែបងប្អូន។ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់បន្ថែម។

សូមជម្រាបជូនឡើងវិញផងដែលថា ក្នុងសារពិសេស ស្ដីពីការសម្រេចបិទខ្ទប់ ទីតាំងភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ រយៈពេល ១៤ថ្ងៃ កាលពីយប់ថ្ងៃទី១៤ ខែមេសា ២០២១ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យខាងក្រសួងពាណិជ្ជកម្ម យកចិត្តទុកដាក់ត្រៀម បញ្ចេញអង្ករចូលទៅក្នុងទីផ្សារ ដើម្បីទប់ឱ្យទាន់សភាពការណ៍ កុំឱ្យឈ្មួញឆ្លៀតឱកាសនេះកេងចំណេញ។

សម្ដេចតេជោ ក៏បាន​សង្កត់ធ្ងន់ថា រដ្ឋក៏នឹងត្រៀមបញ្ចេញគ្រឿងឧបភោគបរិភោគ ទៅក្នុងទីផ្សារ ដើម្បីលក់ជូនប្រជាពលរដ្ឋទៅតាមតម្លៃសមរម្យផងដែរ។ ទន្ទឹមគ្នានេះ រដ្ឋាភិបាលអំពាវនាវយ៉ាងទទូច ដល់អាជីវកលក់អង្ករ និងត្រីសាច់ គ្រប់ប្រភេទ សូមមេត្តា កុំដំឡើងថ្លៃក្នុងគ្រាដ៏លំបាកនេះផងដែរ៕

120 Shares
Copy link
Powered by Social Snap