• Mon. Mar 14th, 2022

ឧកញ៉ា ម៉ុង ឫទ្ធី ផ្គត់ផ្គង់សាច់ជ្រូក ១,៥តោន ធ្វើម្ហូបជូនកងកម្លាំង និងអ្នកជំងឺកូវីដក្នុងខេត្តព្រះសីហនុ

242 Shares

ឆ្លើយតបតាមការបញ្ជាក់របស់ រដ្ឋបាលខេត្តព្រះសីហនុ លើតម្រូវការសាច់ជ្រូក និងពងទា សម្រាប់ធ្វើម្ហូបអាហារជូន កងកម្លាំង និងអ្នកជំងឺកូវីដ ដែលកំពុងសម្រាកព្យាបាល លោក ឧកញ៉ា ម៉ុង ឫទ្ធី បានចូលរួមផ្គត់ផ្គង់ជាសាច់ជ្រូក ចំនួន ១,៥០០គីឡូក្រាម និងពងទា ៥,០០០គ្រាប់ សម្រាប់រយៈពេល ៥ថ្ងៃ។ នេះបើតាមការបញ្ជាក់របស់ លោកឧកញ៉ា ម៉ុង ឫទ្ធី។

ស្ថាបនិកតំបន់អភិវឌ្ឍន៍កសិ-ទេសចរណ៍ ម៉ុង ឫទ្ធីសែនជ័យ រូបនេះ ក៏បានពន្យល់បន្ថែមថា៖ «បេីតាមការ​ឲ្យដឹង​ពី​តំណាង​សាលាខេត្ត​ព្រះសីហនុ​ថា​ សម្រាប់​មួយថ្ងៃៗ​មាន​តម្រូវការ​សាច់ជ្រូកជា​មធ្យម​៣០០​គីឡូក្រាម​ និងពងទា​ចំនួន​១០០០គ្រាប់​ យកមួយថ្ងៃខាន​មួយថ្ងៃ។​ ជំហានទី​១ខ្ញុំ​សម្រេច​ចិត្ត​ជួយ៥លេីកសិន​ គឺជ្រូក១៥ក្បាល​ប្រមាណជា​១៥០០​គីឡូក្រាម​ និង​ពងទា​៥០០០គ្រាប់​ បេី​សភាពការណ៍​ជំងឺឆ្លង​កូវីដ-​១៩នេះ​មិនបាន​ធូរស្បើយ​ទេ​ នោះខ្ញុំ​នឹងបន្តជួយ​បន្ថែមទៀត​»។

គួររំលឹកថា មកទល់ពេលនេះ ភូមិចំនួន ៥ គឺភូមិ១ ភូមិ២ ភូមិ៣ ភូមិ៤ និងភូមិ៥ នៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ត្រូវបានដាក់ជា«តំបន់ក្រហម» បន្ទាប់ពីជំងឺកូវីដ-១៩ បានឆ្លងរាលដាលធ្ងន់ធ្ងរក្នុងតំបន់នេះ។ ក្រៅពីដាក់ភូមិទាំង៥នេះជាតំបន់ក្រហម អភិបាលខេត្ត ក៏បានបិទខ្ទប់ព្រះសីហនុ ២សប្តាហ៍ ចាប់ពីថ្ងៃទី២៣មេសា  ដល់ថ្ងៃទី៦ឧសភាដែរ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩៕

242 Shares
Copy link
Powered by Social Snap