• Sun. Mar 27th, 2022

សាវិន ហ្វីលីព ជោគជ័យ​​កាន់​តែ​ខ្លាំងបើកលក់ ដីឡូតិ៍ ២១ហិកតា ថ្មី ជាមួយ UTrust Investment

593 Shares

តារាសម្ដែងសកម្មនឹងការងារសប្បុរសធម៌លោក សាវិន ហ្វីលីព បានពង្រីកទីតាំងអចលនទ្រព្យថ្មី​របស់ខ្លួនមួយទៀតនៅក្រោយផ្សារបាត់ដឹង បន្ទាប់ពីគម្រោងទី១ ដែលមានផ្ទៃដី ៦៤ហិចតា បានទទួលជោគជ័យខ្លាំងកាលពីពេលថ្មី។


តារាសម្ដែងល្បីឈ្មោះរូបនេះបានបង្ហាញពីភាពរីករាយ នៅពេលជំនួញអចលនទ្រព្យលើកដំបូងរបស់ខ្លួនផ្ដើមទទួលបានជោគជ័យបែបនេះ។

លោកបានបញ្ជាក់ថា៖“វាពិតជាធ្វើឱ្យខ្ញុំសឹងតែមិនជឿលើខ្លួនឯង ដោយអចលនទ្រព្យរបស់ខ្ញុំលើកដំបូងនេះអាចជោគជ័យខ្លាំងឆាប់រហ័សបែបនេះបាន”។

លោក សាវិន ហ្វីលីព បន្តថា​ដោយសារតែគម្រោងទី១​ជោគជ័យបែបនេះហើយទើបលោកសម្រេច​ចិត្តជា​មួយដៃគូរបស់ខ្លួនបើកគម្រោងទី២ដែលមានផ្ទៃដី ២១ហិចតា នៅក្បែរគ្នាប្រមាណ ៥០០ម៉ែត្រលក់ជាបន្តទៀត។

តារាសម្ដែងតែងប្រឡូកក្នុងភាពយន្តខ្នាតធំរបស់ខ្មែរ និងបរទេសរូបនេះនៅតែមានក្ដីរំពឹង​ខ្ពស់ដដែល​ថាជំនួញអចលនទ្រព្យគម្រោងទី២របស់ខ្លួននឹងនៅតែជោគជ័យ ឬអាចជោគជ័យជាងគម្រោងទី១ទៀត។ ទាំងនេះក៏ព្រោះតែគម្រោងរបស់ខ្លួនជាទីតាំងល្អ និងមានតម្លៃសមរម្យ។

លោក ថ្លែង​​បញ្ជាក់​ថា “គំរោងថ្មី ២១ហិកតា ហ្នឹងស្ថិតនៅមុនដល់គំរោង ឋានសួគ៏ធម្មជាតិ ៦៤ហិកតា តែ៥០០ម៉ែត្រប៉ុណ្ណោះ ។ គំរោងដីលំនៅឋានថ្មីនេះគឺនៅជាប់នឹងគំរោងផ្សារ សាលារៀន តារាងបាល់ទះ តារាងបាល់ទះតែម្ដងហេីយតំលៃយើ​ងលក់តែ ៣៧៩៩ប៉ុណ្ណោះ ចំពោះដីទំហំ ៥x២០ ប្លង់រឹង​លោកអ្នកអាចបង់​រំលោះបានរហូតដល់២ឆ្នាំ​ដោយគ្មានការប្រាក់ដោយគ្រាន់តែកក់មុន២៥ភាគរយ( ៩០០ដុល្លា) ប្រាក់នៅសល់
២៨៩៩ ដុល្លា អាចបង់រំលស់តែ ១១២ដុល្លាប៉ុណ្ណោះក្នុងមួយខែ។”



បើទោះជាជោគជ័យលើជំនួញអចលនទ្រព្យបែបនេះក្ដីលោក សាវិន ហ្វីលីព បញ្ជាក់​ថាចំពោះការងារសិល្បៈ និងការងារសង្គមលោកនៅតែប្រឡូកសកម្មដដែល ព្រោះតែអ្វីៗដែលលោកមានមកដល់បច្ចុប្បន្ននេះ គឺបានមកពីសិល្បៈនេះឯង។

លោកកបានថ្លែងអំណរគុណដល់សិល្បករនានាបានជួយគាំទ្រអចលនទ្រព្យរបស់ខ្លួនកាលពីពេលថ្មីៗក្នុងនោះមានដូចជា អ្នកនាង សុខ សុម៉ាវត្តី និង លោក លី វ៉ាហេទ កញ្ញា ពៅ លីដា និងលោក ពៅ ពិសិទ្ធ និងកញ្ញា ញឹម ចាន់ថន ជាដើម៕



















593 Shares
Copy link
Powered by Social Snap