• Mon. Mar 14th, 2022

ភ្ញាក់ផ្អើលខ្លាំងមហាសេដ្ឋីលំដាប់ពិភពលោក Bill Gates និងភរិយា​ឈាន​ដល់​លែង​លះគ្នាជាផ្លូវការ

316 Shares

មហា​សេដ្ឋី​ពិភព​លោកដ៏​ល្បី​ល្បាញឈ្មោះ​ Bill Gates និង​ភរិយា​​អ្នក​ស្រី Melinda Gates បាន​ប្រកាស​លែងលះគ្នា​​ជា​ផ្លូវ​ការ​ បន្ទាប់​ពី​​រៀប​ការ​​​អស់​​រយៈ​ពេល​២៧​ឆ្នាំ​ដោយ​អ្នក​ទាំង​ពីរ​បាន​និយាយ​ថា «យើងជឿ​ថា យើង​លែង​រួម​រស់​នៅ​ជា​មួយ​គ្នា​ជា​ប្តី​ប្រពន្ធ​កើត​ទៀត​ហើយ»។​

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ  

នៅ​លើ​គណនី Twitter អ្នក​ទាំង​ពីរ​បាន​សរសេរ​ថា ៖«បន្ទាប់​ពី​ការគិត​ដ៏​វែង​ឆ្ងាយ និង​ធ្វើ​ការ​យ៉ាង​ល្អិត​ល្អន់​អំពី​សម្ពន្ធភាព យើង​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ឈាន​ដល់​ទី​បញ្ចប់​នៃ​ចំណង​អាពាហ៍ពិពាហ៍​របស់​ពួក​យើង​ហើយ»។

គិតមកដល់ពេលនេះអ្នកទាំងពីរ​ទទួល​បាន​កូន​៣​នាក់ ជា​ចំណង​អាពាហ៍ពិពាហ៍​ក្នុងរយៈ​ពេល​២៧​ឆ្នាំ និង​​បាន​គ្រប់​គ្រង​​មូលនិធិ​ Bill​ &​ Melinda ​Gates​ Foundation​ រួម​គ្នា។ អង្គការ​របស់​ពួក​គាត់​បាន​ចំណាយ​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​​បុព្វហេតុ​សិក្សាស្រាវ​ជ្រាវ​ជំងឺ​នានា​ ក៏​ដូច​ជា​ផលិត​វ៉ាក់សាំង​ដើម្បី​កុមារជា​ដើម។

NEW YORK, NY – SEPTEMBER 20: (L-R) President Barack Obama, Melinda Gates and Bill Gates speak at Goalkeepers 2017, at Jazz at Lincoln Center on September 20, 2017 in New York City. Goalkeepers is organized by the Bill & Melinda Gates Foundation to highlight progress against global poverty and disease, showcase solutions to help advance the Sustainable Development Goals (or Global Goals) and foster bold leadership to help accelerate the path to a more prosperous, healthy and just future. (Photo by Jamie McCarthy/Getty Images for Bill & Melinda Gates Foundation)

លោក Gates រួម​ជា​មួយ​វិនិយោគិន​លោក​ Warren Buffett ដែលជា​អ្នក​ស្ថិត​នៅ​ពី​ក្រោយ​យុទ្ធនាការណ៍​ Giving Pledge ដែល​​អំពាវ​នាវ​ឲ្យ​មហា​សេដ្ឋី​នានា​​លះ​បង់​​ទ្រព្យ​ធន​របស់​ពួក​គេក្នុង​​បុព្វហេតុ​ល្អ។

បើ​តាមទស្សនវដ្ដីល្បីឈ្មោះ Forbes បានឲ្យដឹងថា លោក​​ Bill Gates ជាមហា​សេដ្ឋី​​​មាន​ទ្រព្យ​ច្រើន​បំផុត​លំដាប់​លេខ​៤​ក្នុង​ពិភព​លោក និង​មាន​ទ្រព្យ​សម្បត្តិ​សុទ្ធ​ចំនួន​១២៤​ប៊ីលាន​ដុល្លារ​អាមេរិក៕

ប្រភព៖ BBC

316 Shares
Copy link
Powered by Social Snap