• Mon. Mar 14th, 2022

ខេត្ត​ព្រះវិហា​រ នឹង​លេច​ឈ្មោះ​ជា​ខេត្ត​ស្តេច​ទុរេន​មួយ​ទៀត​ ក្រោយ​ចម្ការ​ទុរេន​រាប់ពាន់ហិតា​ចាប់ផ្តើម​ហុច​ផល

52 Shares

ត្បែងមានជ័យព្រះវិហារកំពុងក្លាយជាតំបន់សម្បូរទុរេនដែរហីយ។ នេះ​បើតាមការ​កត់សម្គាល់របស់​លោក យ៉ង សាំង​កុមារ បណ្ឌិត​កសិកម្ម​មកពី​អាល្លឺម៉ង់។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

បណ្ឌិត​កសិកម្ម ដែល​បាន​ប្រែក្លាយ​ជា​អ្នក​នយោបាយ​បាន​ថ្លែង​ចាប់​អារម្មណ៍ ខណៈ​ខេត្ត​ស្ថិត​នៅ​ឆ្ងាយ​ដាច់ស្រយាល​នេះ​ កសិករ​ចាប់ផ្តើម​ទទួល​ផល​ពី​ទុរេន។

ក្នុងពេល​ដើរ​ទស្សនា​ចម្ការ​ទុរេន​កសិករ​មួយ​នៅ​ខេត្តព្រះវិហារ លោក​ចាប់​អារម្មណ៍​ថា កសិករមួយគ្រួសារមានទុរេនពី៥០ទៅ១០០ដេីម អាចបានផលទុរេនជាមធ្យម ១០០ ទៅ ២០០ គីឡូមួយក្នុង១ដេីមដែលផ្តល់ចំណូលសមរម្យ។

ជាមួយ​ទិន្នផល​ផ្លែទុរេន​ជាទីមោទន លោកនឹងរៀបចំកម្មវិធីបរិភោគទុរេននៅចម្ការទុរេនសម្រាប់សមាជិកសហគមន៍សម្បូរនាគក្នុងពេល២ទៅ៣សប្តាហ៍ទៀត។

តំបន់ជិតជេីងភ្នំដងរែកខេត្តព្រះវិហារ បណ្ឌិត​រូប​នេះកំពុងរៀបចំឲ្យក្លាយជាតំបន់កសិរុក្ខកម្មនិងកសិទេសចរណ៍ ដែលមានដាំនិងថែដេីមឈេីជាមួយដំណាំកសិកម្មដូចជាស្រកានាគ ទុរេន ខ្នុរ ជាដេីម។

បើ​តាមការ​រំពឹងទុក​របស់​បណ្ឌិតកសិកម្មពីអាល្លឺម៉ងនេះ ដោយសារ​ដំណាំទុរេន​ត្រូវបាន​​ពង្រីក​ផ្ទៃដីដាំដុះ ​ក្រៅ​ពី​ខេត្ត​ស្តេចទុរេននៅកំពត កោះកុង បាត់ដំបង ក៏​មាន​ដាំដុះ​មក​ដល់​ខេត្ត​ព្រះវិហារ កម្ពុជាអាចនឹង​ផលិតទុរេនបាន១លានតោនមួយឆ្នាំនិងរកចំណូលបានរាប់ពាន់លានដុល្លារក្នុង១ឆ្នាំនៅ៥ឆ្នាំទៀត៕

52 Shares
Copy link
Powered by Social Snap