• Sat. Mar 19th, 2022

ពិត​ជា​​កិត្តិយស​ណាស់ សម្ដេច ហ៊ុន សែន ទទួល​ជួប​ ហុង ភារិន

8 Shares

មុន​នេះ​បន្តិច សម្ដេច ហ៊ុន សែន បាន​បង្ហោះ​នៅ​ផេក​ហ្វេស​បុក​ដោយ​បាន​បញ្ជាក់​ថា សម្តេច​ទើបបានជួបយុវជន ហុង ភារិន និង​បង​ប្រុស​របស់លោកឈ្មោះ ហុង ភារុន​ នៅ​គេហដ្ឋាន​របស់សម្តេច។


ចំពោះជំនួបនេះដែរ សម្ដេច​បាន​ឲ្យ​ដឹង​យ៉ាងដូច្នេះថា៖ «គោលបំណងនៃការជួបរបស់ខ្ញុំគឺចង់ស្វែង​យល់​នូវ​បំណង​និង​គោល​ដៅ​ដែល ហុង ភារិន ចង់ទៅ​ដើម្បីងាយស្រួលដល់ការ​ជួយ​របស់​យើង​ឱ្យ​ស្រប​ជាមួយ​បំណង​ដែល​ភារិនចង់ទៅនិងចង់បាន»។

សម្ដេច ក៏​បាន​បន្តថា៖ «ខ្ញុំក៍បានជួយដល់ ហុង ភារុន ដែលរៀន​ចប់បរិញ្ញាបត្រ ​និង​កំពុង​ធ្វើការ​នៅ​ក្រសួង​សេដ្ឋកិច្ចនិងហិរញ្ញវត្ថុផ្នែកពន្ធដារឱ្យ​បន្តរៀនយកបរិញ្ញាបត្រជាន់ខ្ពស់តទៅទៀត។ ជូនពរកូនប្រុសទាំងពីរជួបតែសេចក្តីសុខនិងសម្រេចនូវបំណងប្រាថ្នាដែលកូនចង់បាន»៕







8 Shares
Copy link
Powered by Social Snap