• Wed. Mar 30th, 2022

ចំថ្ងៃល្អខ្លាំង ! ក្រុមហ៊ុន ហ៊ួត ជា សម្ពោធសាខាម្តងបី ក្នុងថ្ងៃតែមួយ

555 Shares

ក្រុមហ៊ុន ហ៊ួត ជា ផ្គត់ផ្គង់សំភារៈសំណង់ដែលត្រូវបានចាត់ទុកជាក្រុមហ៊ុនល្បីឈ្មោះមួយនៅកម្ពុជា បានបើកសម្ពោធសាខាទិញសិទ្ធិ(Franchise) របស់ខ្លួននចំនួន ៣ ក្នុងថ្ងៃតែមួយ ចំថ្ងៃល្អ គឺ ៩៩៩ (នៅថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០១៩)។

ការបើកដំណើរការទីតាំងថ្មីនេះបានធ្វើឱ្យសាខាទិញសិទ្ធិកើនឡើងរហូតដល់ ៣៦ សាខា។សាខាចំនួនបី ដែលត្រូវបានបើកសម្ពោធនៅថ្ងៃនេះមាន សាខាស្រុកកោះធំ ខេត្តកណ្តាល សាខាក្រុងច្បារមនកំពង់ស្ពឺ និងសាខា រមាសហែក ខេត្ត ស្វាយរៀង ។



លោក ហ៊ួត ជា​បានថ្លែងអំណរគុណដល់ពុកម៉ែបងប្អូនទាំងអស់ដែលបានគាំទ្រផលិតផលក្រុមហ៊ុនដោយសារតែការគាំទ្រនឹងជឿជាក់របស់ពុកម៉ែបងប្អូននេះហើយទើបធ្វើឲ្យក្រុមហ៊ុនឈរជើងបានដល់ថ្ងៃនេះ។ ជាចុងក្រោយ លោក ហ៊ួត ជា ស្ថាបនិក និង នាយកប្រតិបត្តិ ក្រុមហ៊ុន ហ៊ួត ជា សូមជូនពរអោយមានសេចក្តីសុខ រកស៊ីទទួលទានមានបាន និង កាន់តែរីកចំរើនឡើងរហូត៕



















555 Shares
Copy link
Powered by Social Snap