• Wed. Mar 16th, 2022

ក្រុមគ្រួសារលោកជំទាវ ហ៊ុន ស៊ីណាត បំពេញបំណងលោកតា គង់ ណៃ ដោយសង់ចេតិយតម្លៃ ២ម៉ឺនដុល្លារ ថែមទាំងជួយចិញ្ចឹមទៀត

371 Shares

លោកជំទាវ ហ៊ុន សុីណាត និងបុត្រីលោកជំទាវឧកញ៉ា នឹម វណ្ណៈ បានបំពេញបំណងចុងក្រោយរបស់លោកតា គង់ ណៃ ដោយបានឧបត្ថម្ភថវិកាចំនួន ២មុឺនដុល្លារដើម្បីសង់ចេតិយ និងជួយចិញ្ចឹមរយៈពេល៥ឆ្នាំ ដល់លោកព្រឹទ្ធាចារ្យចាបុីដងវែង គង់ ណៃ។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

លោកជំទាវ ហ៊ុន សុីណាត ថ្លែងក្នុងពេលចុះផ្ទាល់ដល់ស្រុកកំណើតលោកតាព្រឹទ្ធាចារ្យ គង់ ណៃ នៅស្រុកកំពង់ត្រាច ខេត្តកំពត កាលពីព្រឹកថ្ងៃទី៥ ខែមិថុនា នេះថា៖ មូលហេតុដែលកសាងចេតិយជូនគាត់ដោយសារតែការកន្លងមក កូនស្រីរបស់ខ្ញុំគឺលោកជំទាវឧកញ៉ា នឹម វណ្ណៈ បានសួរថា តើរាល់ថ្ងៃនេះមានខ្វះខាតអីអត់លោកតាៗចង់ចង់សំណូមពរអីអត់ខ្ញុំនិងគ្រួសារជួយ លោកតា គង់ ណៃ ក៏បានមានប្រសាសន៍តបវិញថា រាល់ថ្ងៃនេះ មានផ្ទះនិងថវិកាតិចួចអាចចិញ្ចឹមជីវិតហើយ តែអ្វីដែលសំខាន់គឺលោកតា ខ្លាចថា មុននិងពេលគាត់ស្លាប់ទៅគាត់គ្មានចេតិយ៍ដាក់ធាតុគាត់ ដូចនេះហើយក៏លោកតាសុំអោយលោកជំទាវនិងគ្រួសារ ជួយសង់ចេតិយ៍តូចមួយដល់គាត់ផង គឺគាត់ស្លាប់បិទភ្នែកជិតហើយ។

លោកជំទាវបន្តថា ដោយមានការទទូចបែបនេះទើបលោកជំទាវ និងកូនព្រមទាំងក្រុមគ្រួសារសម្រេចកសាងចេតិយជូនតាមបំណងរបស់គាត់ ។

បើតាមលោកជំទាវ លោកតា គង់ ណៃ គាត់ជួយសង្គមនិងលើកស្ទួយសិល្បៈអភិរក្សវប្បធម៌លើសលប់ ទើបលោកជំទាវនិងក្រុមគ្រួសារសំរេចកសាងចេតិយតម្លៃជិតពីរមុឺនដុល្លារឲ្យសមម្យតម្លៃនិងកេរ្តិឈ្មោះកិត្តិយសរបស់គាត់។

បន្ថែមពីនោះលោកជំទាវ និងក្រុមគ្រួសារ គឺជួយចិញ្ចឹមគាត់រយៈពេល៥ ឆ្នាំបន្តទៀត ដោយឧបត្ថម្ភជារៀងរាល់ខែ ដោយក្នុងមួយខែៗ គឺ ថវិការចំនួន ៥០មុឺនរៀល, មី ១កេះ, ត្រីខ ១យួ, ទឹកសុីវ១យួ និងអង្ករចំនួន ៥០គីឡូក្រាម៕

371 Shares
Copy link
Powered by Social Snap