• Sun. Mar 13th, 2022

សម្ដេច ហ៊ុន សែន ទិញ​ iPad ម្នាក់​១ជូន​សិស្ស​​​បាក់​ឌុប ប្រលង​​ជាប់​និទ្ទេស A

39 Shares

រដ្ឋ​មន្ត្រី​ក្រ​សួង​ព័ត៌មាន​នៅព្រឹក​នេះ​បាន​សរសេរ​នៅ​លើ​ហ្វេស​ប៊ុក​របស់​ឯកឧត្ដម​ថា សម្តេច ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ទិញ​iPad សម្រាប់​សិស្ស​ប្រ​ឡង​បាក់ឌុប​បាន​និទ្ទេស A ម្នាក់​មួយ​គ្រឿង។

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រ​សួង​ព័ត៌មាន​ បាន​សរសេរ​នៅ​លើ​ទំព័រហ្វេស​ប៊ុក​របស់​ឯកឧត្តម​នា​ព្រឹក​នេះថា៖ «សម្តេចនាយករដ្ឋមន្ត្រីបញ្ជាអោយទិញ IPad សំរាប់ពួកសិស្សជាប់និទ្ទេស A ម្នាក់មួយ» ។

សូម​បញ្ជាក់​ផង​ដែរ​ថា យោង​តាម​ក្រសួងអប់រំ យុវជន និងកីឡា បាក់​ឌុប​ឆ្នាំ២០១៩ មានបេក្ខជនប្រឡងជាប់ចំនួន ៧៩,០៥២នាក់ ស្មើនឹង៦៨.៦២ភាគរយ ក្នុងនោះសិស្សជាប់និទ្ទេស A ចំនួន ៤៤៣នាក់, ជាប់និទ្ទេស B ចំនួន២៤៣០នាក់, ជាប់និទ្ទេស C ចំនួន៥៨៤៧នាក់, ជាប់និទ្ទេស D ចំនួន ១៤១០០នាក់ និងនិទ្ទេស E ចំនួន៥៦២៣២នាក់។

39 Shares
Copy link
Powered by Social Snap