• Wed. Mar 16th, 2022

អ្នកឧកញ៉ា យូ សាម៉េត និងលោកជំទាវ ឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគជាច្រើនដល់ក្រុមគ្រូពេទ្យ TYDA

2 Shares

ដើម្បីរួមចំណែកជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ក្នុងយុទ្ធនាការប្រឆាំងជំងឺកូវីដ-១៩ រួមទាំងព្រឹត្តិការណ៍ ២០ កុម្ភៈ អ្នកឧកញ៉ា យូ សាម៉េត និងលោកជំទាវ ស៊ឹង ហ្គេចអ៊ីម បានឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគជាច្រើន។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

ជាមួយនឹងទឹកចិត្តដ៏សប្បុរសក្នុងកិច្ចការមនុស្សធម៌ សមាគមគ្រូពេទ្យស្ម័គ្រចិត្ត TYDA ក៍សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះអ្នកឧកញ៉ា យូ សាម៉េត និង លោកជំទាវ ស៊ឹង ហ្គេចអ៊ីម​ ដែលបានឧបត្ថម្ភ ៖ អង្ករ ចំនួន ២០ តោន, ត្រីខ ចំនួន ៥០កេស, ទឹកស៊ីអ៊ីវ ចំនួន ១,៨០០ ដប, អំបិល ចំនួន ១៥០ គក, អាកុល ចំនួន ៣០០ លីត្រ និងម៉ាស ចំនួន ១០ កេស។

សូមបញ្ជាក់ផងដែរថា គិតត្រឹមព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១នេះ កម្ពុជាមានអ្នកឆ្លងកូវីដ១៩សរុបជាបណ្តោះអាសន្នចំនួន ៣៧,៩៥៩ នាក់ ខណៈអ្នកជាសះស្បើយបានកើនឡើងដល់ ៣១,២២២ នាក់ និងអ្នកស្លាប់ក្នុងព្រឹត្តិការណ៍សហគមន៍ចំនួន ៣២០ នាក់៕

2 Shares
Copy link
Powered by Social Snap