• Wed. Mar 16th, 2022

អ្នកនិពន្ធ ម៉ីសន សុធារី ចេញមុខបកស្រាយទៅមហាជន រឿងទាក់ទងជាមួយ ភិន សុដាលីស

231 Shares

កាលពីពេលថ្មីៗកន្លងទៅនេះ ទាំងមិត្តអ្នកអាននិង​បណ្ដា​ផេកផ្សេងៗ បានចុះផ្សាយនិង​ជជែក​វែកញែក​ពី​តួអង្គ​ស្រី​ដែល​ជា​កូនស្រី​ម្ចាស់​ផលិតកម្ម មហាហង្ស អ្នកនាង ភិន សុដាលីស ថាជា​តួ​ស្រី​ឆ្នើម​របស់​អ្នកនិពន្ធ ម៉ីសន សុធារី។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

តាមហ្វេសបុករបស់អ្នកនិពន្ធល្បីឈ្មោះ ម៉ីសន សុធារី បានសរសេរខេបសិន​វែង​អន្លាយបកស្រាយថា៖ “មានគ្នាយើងខ្លះ ខលមកនិយាយលេង ខ្លះបន្លំមែន ថាហេតុអីខ្ញុំឆ្លើយបែបនេះ មិនខ្លាចអ្នកផ្សេងអន់ចិត្តជាងមួយសប្តាហ៍ហើយ តវ៉ា​មិនឈប់“។

អ្នកនិពន្ធបានពន្យល់យ៉ាងដូច្នេះថា៖

 អត់ខ្លាច អ្នកណាអត់សប្បាយចិត្តព្រោះមិនឆ្លើយដើម្បី​ឲ្យ​អ្នកណាសប្បាយចិត្ត​ចម្លើយពីបេះដូង គ្មានថ្នូរនឹងអ្វីគ្មានចង់បានអ្វីជាទម្លាប់របស់ខ្ញុំ!

២ អត់មានទាក់ទងអ្វីនិង ភិន សុដាលីស ឬតួផ្សេងៗ សូម្បី នរា ឬសុធា ហ្វេនសុទ្ធសាធ មិនដែលសូម្បីធ្វើការជាមួយ

 អ្នកទាំងអស់ មិនដែលសូម្បីប៉ាវកាហ្វេខ្ញុំមួយកែវ មានតែខ្ញុំប៉ាវវិញ បើត្រូវជួបគ្នា

 ខ្ញុំមិនទម្លាប់រើសឆ្លើយ យកតែមនុស្ស ដែលមកល្អជាមួយខ្ញុំ ស្គាល់ខ្ញុំ។ គេសួរ​ទេពកោសល្យ ខ្ញុំឆ្លើយ​ទេពកោសល្យ គេសួរសម្រស់ ខ្ញុំនឹងឆ្លើយបែបសម្រស់ បើថ្ងៃណាមួយគេសួរថា អ្នកណា​គ្នា​ខ្ញុំ ហ្នឹង ចម្លើយផ្សេង

សូម​រៀន​មើលអ្វីៗ ដោយ មិន​ប្រើ​មនោសញ្ចេតនា! សូម​កុំ​ទុក​គ្នា​ឯង​គ្នា​គេ​នៅ​ក្នុង​ការ​វិនិច្ឆ័យ! សូម​ជួយ​ថ្នាល​សិល្បៈ​ខ្មែរ​តែ​ប៉ុណ្ណឹង​សិន​ក៏​បាន!

ដោយឡែកក្រោយពេលអ្នកនិពន្ធ ម៉ីសន សុធារី​ បានបកស្រាយតាមរយៈផេករួចមក ក៏មានបណ្ដាហ្វេននិងមិត្តអ្នកអានជាច្រើនបានបញ្ចេញមតិគាំទ្រនៃការលើកឡើងរបស់លោកស្រីផងដែរ។

សូមបញ្ចាក់ថា អ្នកនិពន្ធ ម៉ីសន សុធារី ជាម្ចាស់សៀវភៅ «ពេលវេលា» «ការឈឺចាប់» ប្រលោមលោក «ស្ទូឌីយោលេខ៧» «អាគមបរព្រៃ» ល្ខោនវិទ្យុ «ស្នាមសាក់រូបខ្លា» រឿង «កំណាត់ផ្លូវចុងក្រោយ» ភាពយន្ត «ស្រទន់មន្តស្នេហ៍» «ថ្ងៃមុនស្អប់ថ្ងៃនេះស្រឡាញ់» ក៏ជាអ្នកនិពន្ធ និងជាអ្នកសារព័ត៌មានស្ត្រីដ៏លេចធ្លោម្នាក់ និងមានកេរ្តិ៍ឈ្មោះ ធ្លាប់គ្រប់គ្រងផ្នែកផលិតនៅមណ្ឌលព័ត៌មានស្ត្រីកម្ពុជា, Sabay digital ជាទីប្រឹក្សាផ្នែកឃោសនា ឲ្យទូរទស្សន៍ភីអិនអិន និងបច្ចុប្បន្នជាអ្នកនិពន្ធឯករាជ្យមួយរូបនៅកម្ពុជា៕

សូមអានអត្ថបទទាក់ទង៖

231 Shares
Copy link
Powered by Social Snap