អរគុណ លោក Ya Ti ដែលបានដាក់ពណ៌អោយខ្លា កាលនៅក្រមុំខោប៉ាត់ ឆ្នាំ ៧០។ នេះជាសំណេរឯកឧត្តមខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅពេលដែលលោកបានបង្ហោះរូបដ៏កម្រមួយសន្លឹករបស់លោកជំទាវជាភរិយាកាលពីជាង ៥០ ឆ្នាំមុន។
លោកជំទាវ ទេព រង្ស៊ី ជាភរិយាយរបស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ។ ក្នុងឯកសារជីវប្រវត្តិរបស់ឯកឧត្តមខៀវ កាញារីទ្ធ លោកជំទាវ ទេព រង្ស៊ីជាឱសថការីនៅមន្ទីរពេទ្យកាល់ម៉ែត្រ។ ឯកឧត្តម និងលោកជំទាវមានបុត្រីមួយនាក់ឈ្មោះ ខៀវ ទេពសត្យា។
លោកជំទាវ ទេព រង្ស៊ី កាញារីទ្ធ បច្ចុប្បន្នក៏មានតួនាទីជាប្រធានកិត្តិយសសមាគមនារីដើម្បីសន្តិភាព និងការអភិវឌ្ឍ ក្រសួងព័ត៌មានផងដែរ៕