• Fri. Mar 18th, 2022

ថវិកា 35,000 ដុល្លារ លោកជំទាវ ទ្រី ដាណា ឧបត្ថម្ភដល់កាកបាទក្រហមកម្ពុជា សម្រាប់ជួយសាងសង់ផ្ទះជូនអតីតយុទ្ធជនកម្ពុជាក្រីក្រ នៅស្រុកភ្នំក្រវាញ

106 Shares

អគ្គនាយិកា ក្រុមហ៊ុន ដាណាទ្រី (ខេមបូឌា) ត្រេឌីង ខូអិលធីឌី លោកជំទាវ ទ្រី ដាណា និងលោកឧកញ៉ា ហ៊ីង បញ្ញារិទ្ធ នៅថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០២១នេះ បានឧបត្ថម្ភថវិកា 35,000 ដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ជួយសាងសង់ផ្ទះជូនអតីតយុទ្ធជនកម្ពុជាក្រីក្រ នៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានទទួលស្វាគមន៍ និងទទួលអំណោយជាថវិកាចំនួន 35,000 ដុល្លារអាមេរិក ពីលោកជំទាវ ទ្រី ដាណា និងឧកញ៉ា ហ៊ីង បញ្ញារិទ្ធ ដើម្បីចូលរួមចំណែកជួយសាងសង់ផ្ទះចំនួន ៦២៨ខ្នង ជូនអតីតយុទ្ធជនកម្ពុជាក្រីក្រចំនួន ៦២៨គ្រួសារ នៅភូមិ ប៊ុន រ៉ានី សែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ក្នុងឱកាសនោះ លោកជំទាវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងបានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តសប្បុរសធម៌របស់ លោកជំទាវ ទ្រី ដាណា និងឧកញ៉ា ហ៊ីង បញ្ញារិទ្ធ ដែលបានឧបត្ថម្ភថវិកាជូនកាកបាទក្រហមកម្ពុជា។

លោកជំទាវថ្លែងថា កាកបាទក្រហមកម្ពុជា បានផ្តល់ថវិកាតាមរយៈសមាគមអតីតយុទ្ធជនកម្ពុជា ចំនួន ៥០ម៉ឺនដុល្លារ ជាជំហានទី១ កាលពីថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅ និងថវិកាចំនួន ១លានដុល្លារ ជាជំហានទី២ កាលពីថ្ងៃទី ៦ ខែកក្កដា ឆ្នាំ២០២១នេះ។ ជាមួយគ្នានេះ កាកបាទក្រហមកម្ពុជា ក៏បានប្រគល់ផ្ទះចំនួន ៥០ខ្នង ជាជំហានទី១ ជូនអតីតយុទ្ធជនកម្ពុជាក្រីក្រចំនួន ៥០គ្រួសារ រួចមកហើយដែរ កាលពីថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០២១កន្លងទៅ ហើយគ្រោងនឹងរៀបចំពិធីប្រគល់-ទទួលផ្ទះចំនួន ១៣០ខ្នង-១៥០ខ្នងទៀត ជាជំហានទី២ នៅដេីមខែសីហា ឆ្នាំ២០២១ខាងមុខនេះផងដែរ។

ជាកិច្ចឆ្លើយតប លោកជំទាវ ទ្រី ដាណា និងឧកញ៉ា ហ៊ីង បញ្ញារិទ្ធ បានថ្លែងអំណរគុណចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានអនុញ្ញាតឱ្យបានចូលរួមចំណែកការងារមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជា ដែលជាសមាគមជាតិតែងតែធ្វើសកម្មភាពមនុស្សធម៌យ៉ាងសកម្មជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតយ៉ាងពិតប្រាកដ និងបានកសាងនូវភាពជឿជាក់ពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន។

សូមបញ្ជាក់ថា ផ្ទះនីមួយៗ មានទំហំ ៥ម៉ែត្រ X ៧ម៉ែត្រ, គ្រឿងបង្គុំធ្វើពីដែក, សសរចាក់ស៊ីម៉ង់តិ៍, ជញ្ជាំងស្មាតបត, ដំបូលស័ង្កសី និងតតាកខាងក្រោយផ្ទះធ្វើជាចង្ក្រានបាយ ដែលចំណាយថវិកាតម្លៃ 3,500ដុល្លារអាមេរិក។ ដោយឡែក បង្គន់អនាម័យដាច់ដោយឡែកមួយទៀត មានតម្លៃ 270ដុល្លារអាមេរិក៕

106 Shares
Copy link
Powered by Social Snap