• Mon. Mar 21st, 2022

លើកដំបូង​ក្នុង​ប្រវត្តិសាស្រ្ត មហាសេដ្ឋី​ ១០ រូប​ មាន​ទ្រព្យសម្បត្តិ​លើស​ ១០០ ពាន់​លាន​ដុល្លារ​

50 Shares

បើ​សួរ​ថា តើ​នរណា​ដែល​មាន​ងារ​មហាសេដ្ឋី​មាន​ប្រាក់​សរុប​ ១០០ ពាន់​លាន​មុន​គេ​បង្អស់? ចម្លើយ​យ៉ាង​ខ្លី​គឺ៖ Bill Gates។​ កាលពី​ឆ្នាំ ១៩៩៩ Bill Gates បាន​បំបែក​កំណត់​ត្រាក្លាយ​ជា​បុគ្គល​ទី ១ ដែល​មាន​ទ្រព្យសម្បត្តិ​ ១០០ ពាន់​លាន​ដុល្លារ តែ​ដោយ​សារ​វិបត្តិ​ហិរញ្ញវត្ថុ​ឆ្នាំ ២០០៨ បាន​ធ្វើ​ឲ្យ​ទ្រព្យសម្បត្តិ​លោក​នៅ​សល់​ត្រឹម ៤០ ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ។

លុះ​ដល់​ឆ្នាំ ២០១៧ ស្ថាបនិក​ក្រុមហ៊ុន Microsoft ទទួល​បាន​ងារ​សេដ្ឋី​រយ​ពាន់​លាន​ដុល្លារ​ម្ដងទៀត។ តំណែង​នេះ​ក៏​មាន​គូប្រជែង​ថ្មី​គឺ​​ស្ថាបនិក​ Amazon ​លោក Jeff Bezos បាន​បំបែក​កំណត់ត្រា​ជា​សេដ្ឋី​មាន​ប្រាក់​ ១០០ ពាន់​លាន​ដុល្លារ​ទី ២ នៅ​ខែវិច្ឆិកា ២០១៧។

រហូត​ដល់​ខែសីហា​​ឆ្នាំ ២០២០ Elon Musk និង Mark Zuckerberng បាន​ចូល​ជា​សមាជិក​ជាមួយ​ Bill Gates និង Jeff Bezos។

បន្ថែម​ពី​នេះ ត្រឹម​រយៈពេល​ប្រមាណ ១១​ខែ​បន្ទាប់ពី​ស្ថាបនិក​ក្រុមហ៊ុន Facebook និង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Tesla ចូល​ក្នុង​បញ្ជី​សេដ្ឋី​ប្រាក់​រយ​ពាន់​លាន​ដុល្លារ​មក ក៏​មាន​សមាជិក​ថ្មី ៦ នាក់​បន្ថែមទៀត ដែល​ពួកគេ​គឺ៖

  • Larry Ellison មាន​ទ្រព្យសម្បត្តិ​សរុប ១០០ ពាន់​លាន​ដុល្លារ
  • Steve Ballmer មាន​ទ្រព្យសម្បត្តិ​សរុប ១០១ ពាន់​លាន​ដុល្លារ
  • Warren Buffett មាន​ទ្រព្យសម្បត្តិ​សរុប ១០៥ ពាន់​លាន​ដុល្លារ
  • Sergey Brin មាន​ទ្រព្យសម្បត្តិ​សរុប ១១១ ពាន់​លាន​ដុល្លារ
  • Larry Page មាន​ទ្រព្យសម្បត្តិ​សរុប ១១៥ ពាន់​លាន​ដុល្លារ
  • Mark Zuckerberng មាន​ទ្រព្យសម្បត្តិ​សរុប ១៣០ ពាន់​លាន​ដុល្លារ
  • Bill Gate មាន​ទ្រព្យសម្បត្តិ​សរុប ១៤៨ ពាន់​លាន​ដុល្លារ
  • Bernard Arnault មាន​ទ្រព្យសម្បត្តិ​សរុប ១៦៤ ពាន់​លាន​ដុល្លារ
  • Elon Musk មាន​ទ្រព្យសម្បត្តិ​សរុប ១៧៩ ពាន់​លាន​ដុល្លារ
  • Jeff Bezos មាន​ទ្រព្យសម្បត្តិ​សរុប ២១៣ ពាន់​លាន​ដុល្លារ

បញ្ជាក់​ដែរ​ថា ប្រសិនបើ​គិត​រួមគ្នា​នៃ​ទ្រព្យសម្បត្តិ​របស់​បុគ្គល​ទាំង ១០ រូប​ខាង​លើ គឺ​មាន​រហូត​ដល់ទៅ ១,២៦១ ទ្រី​លាន​ដុល្លារ​ឯណោះ៕

ប្រភព: Celebritynetworth

50 Shares
Copy link
Powered by Social Snap